adverise with khmeread Index

ចាប់ខ្លួន​ចោរប្លន់​នៅផ្ទះ​វេរ​ប្រាក់ W​ing​ នៅ​ខ្សាច់កណ្តាល​បាន​ម្នាក់​

    កណ្តាល ៖ មុខសញ្ញា​ក្រុមចោរប្លន់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២២​កុ​ម្ភះ​២០១៦​និង​បក្សពួក​៤​នាក់​ទៀត​រត់គេច​ត្រូវ​សមត្ថកិច្ច​បន្ត​តាម​ប្រមាញ់ ។​

    ប៉ូលិស​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ការ​បំបែកសំណុំរឿង​ករណី​ប្លន់​ផ្ទះ​Wing​នៅ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល កាលពី​ថ្ងៃទី​១២​ធ្នូ​២០១៥​ថ្មីៗ​នេះ​ត្រូវបាន​ឃាត់ខ្លួន​ម្នាក់​ក្នុង​ចំណា​ម​៥​នាក់​។​

    បូលិស​បន្តថា ជនសង្ស័យ​ម្នាក់ ដែល​ឃាត់ខ្លួន​ឈ្មោះ ឈឺ​ម សុផល នៅ​ឃុំ​ព្រាល​ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង មក​ជួល​ផ្ទះ​ស្នាក់នៅ​លក់ដូរ​ក្នុង​ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល និង​ពាក់ព័ន្ធ​ប្លន់​នៅ​ភ្នំពេញ​ជាប់គុក​នៅ​ព្រៃ​សរួច​ផ្ទេរ​ទៅ​បន្ទាយមានជ័យ ហើយ​បន្ត​ផ្ទេរ​ទៅ​ខេត្តកំពង់ចាម  ។​

    ដល់​២០១៣ ចេញពី​គុក​មក​នៅ​ទីនោះ​បាន ប្លន់​ផ្ទះ​Wing​នៅ​ខ្សាច់កណ្តាល​ដែល​រួមមាន​គ្នីគ្នា​៣​ទៅ​៤​នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​សមត្ថកិច្ច​កំពង់​ស្រាវជ្រាវ​បន្ត​ចាប់ខ្លួន​បន្តបន្ទាប់ ក្រោយ​ធ្វើ​សកម្មភាព​នេះ​។​

    ប៉ូលិស​បន្តទៀតថា​នៅ​រសៀល​ថ្ងៃទី​២២​នេះ​មុខសញ្ញា​ស​ង្ស​យ័​ឈឹម​សុផល​បាន​បញ្ជូនទៅ​តុលាការ​ហើយ​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​រួចហើយ​៕

adverise with khmeread

មតិយោបល់