ប៉ូលិសចាប់ជនដៃដល់ ២ នាក់ដែលវាយប្រហារមុនគេលើលោក​គ្រូ ស៊ុយ សារ៉េត

​ភ្នំពេញ​ ៖ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​សន្តិសុខ​ខណ្ឌដូនពេញ ចំនួន​០២​នាក់ កាលពី​យប់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ក្នុង​រឿង​ព្រួត​គ្នា​ប្រើ​ហិង្សា​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែមីនា កន្លងមកនេះ នៅក្រោយ​ពេទ្យ​លោកសង្ឃ​។

យោងតាមប្រភពកាសែតក្នុងស្រុក នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនានេះ ឱ្យ​ដឹងថា សន្តិសុខ​ខណ្ឌដូនពេញ​ចំនួន​០២​នាក់ ដែល​ចាប់ខ្លួន​មានឈ្មោះ ភា​ជ គឹម​ហាក់ ជា​សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ និង​ម្នាក់ទៀត​ជា​ប្រជា​ការពារ​នៅ​សង្កាត់​ស្រះចក​។

​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ គឺជា​ជនដៃដល់​ដំបូង​ដែល​បាន​បើក​ការវាយប្រហារ​ដោយ​ហិង្សា​ទៅលើ​លោក​គ្រូ (សាស្ត្រាចារ្យ) ស៊ុយ សារ៉េត​។ ហើយ​សមត្ថកិច្ច​កំពុងតែ​តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ជា​បន្តទៀត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread