អ្នកវិទ្យាសាស្ត្រល្បីល្បាញ លោក Stephen Hawking ទទួលមរណភាពហើយ

អ្នកវិទ្យាសាស្រ្តល្បីល្បាញបំផុតរបស់ពិភពលោក Stephen Hawking បានទទួលមរណភាពហើយនៅអាយុ ៧៦ឆ្នាំ។

គាត់បានស្លាប់​នៅក្នុងគេហដ្ឋានរបស់ខ្លួននៅក្នុងទីក្រុង Cambridge ប្រទេសអង់គ្លេសនាព្រឹកថ្ងៃពុធនេះ។ នេះបើយោងតាមសម្តីក្រុមគ្រួសារបានបញ្ជាក់។

គាត់មានឈ្មោះល្បីល្បាញដោយសារការស្រាវជ្រាវទៅលើប្រហោងខ្មៅ (Black Hole) និងភាពទាក់ទងគ្នារបស់វា ហើយបានសរសេរនូវសៀវភៅវិទ្យាសាស្រ្តដ៏ល្បីល្បាញ ជាពិសេសសៀវភៅដ៏ល្បីល្បាញ ឈ្មោះ A Brief History of Time ។

កូនៗអ្នកវិទ្យាសាស្រ្តរូបនេះបាននិយាយថា "យើងពិតជាមានភាពសោកសៅយ៉ាងខ្លាំង ដែលឪពុកជាទីស្រឡាញ់របស់យើងបានស្លាប់ថ្ងៃនេះ"។

នៅឯវ័យ ២២ឆ្នាំ លោក Stephen Hawking ត្រូវបានគេបញ្ជាក់ថាមានពេលត្រឹមតែពីរបីឆ្នាំទៀតប៉ុណ្ណោះដើម្បីរស់នៅ បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានទម្រង់ដ៏កម្រនៃជំងឺសរសៃប្រសាទកោសិកា។

ជំងឺនេះបានធ្វើឱ្យគាត់រស់នៅជាមួយនឹងរទេះរុញ និងមិនអាចនិយាយបាន លើកលែងតែការប្រើប្រាស់ឧបករណ៍ស្រូបសំឡេងប៉ុណ្ណោះ៕

[caption id="attachment_7901" align="alignnone" width="586"]  [/caption]


adverise with khmeread