សមត្ថកិច្ច​បាន​បដិសេធ​ថា "ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​នោះ គឺ​មិនមែនជា​សន្តិសុខ​ខណ្ឌដូនពេញ​នោះទេ"

ភ្នំពេញ ៖ ក្រោយពី​មានការ​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ជនដៃដល់ ដែល​ប្រើ​ហិង្សា​ទៅលើ​លោក​សាស្ដ្រ​ចា​រ្យ ស៊ុយ សារ៉េត ថា​ជា​សន្តិសុខ​ខណ្ឌដូនពេញ​នោះ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​បដិសេធ​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​នោះ គឺ​មិនមែនជា​សន្តិសុខ​ខណ្ឌដូនពេញ​នោះទេ​។​

​យោងតាមសារព័ត៌មានរស្មីកម្ពុជាថា លោក ប៊ុន សត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ពីរ​នាក់ នៅក្នុង​ខណ្ឌដូនពេញ កាលពី​យប់​ថ្ងៃទី​១៣ ខែមីនា ត្រូវបាន​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។ ប៉ុន្តែ​លោក​បាន​អះអាងថា មនុស្ស​ទាំងពីរ​នាក់​នោះ មិនមែនជា​សន្តិ​សុខខ​ណ្ឌ​ដូនពេញ​នោះទេ៕​

adverise with khmeread