រយៈពេល០៣ថ្ងៃសមត្ថកិច្ចចម្រុះចាប់ខ្លួនចោរ១២នាក់, រឹបអូសម៉ូតូច្រើនគ្រឿង

​កណ្តាល ៖ រយៈពេល០៣ថ្ងៃសមត្ថកិច្ចចម្រុះ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបចោរ៣ខេត្តទទួលបានជោគជ័យដោយ បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង និង ឃាត់មុខសញ្ញាទទួលផលចោរកម្មបាន ៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន ១២នាក់។

​ប៉ូលិសនិយាយថា​ ផ្តើមចេញពីប្រតិបត្តការរបស់ប៉ូលិសស្រុកកណ្តាលស្ទឹងនិងព្រហ្មទណ្ឌខេត្តកាលពីថ្ងៃទី១១ដល់១៣មីនា២០១៨​ ប៉ូលិសបង្ក្រាបបានករណីធាក់វាយប្លន់យកម៉ូតូលើកទី១-កើតហេតុថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩ និង៣០នាទីយប់​ នៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

​ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ ឈៀង​ ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ និងឈ្មោះ សឿន សម្ភស្ស ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ អ្នកទាំង០២ ប្តីនិងប្រពន្ធរស់នៅភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បាត់បង់ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខកណ្តាល 1Y-5246 លេខតួលេខម៉ាស៊ីន NB 125 ME 5181061។

​លើកទី២- កើតហេតុថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៩ និង១៥នាទីយប់​ នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនរងគ្រោះ ឈ្មោះ អ៊ុំ សោភា ភេទប្រុស អាយុ​១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ សម្ភារៈបាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីឡេត ពណ៌​ក្រហមលាយសស៊េរីឆ្នាំ ២០១៨ គ្មានស្លាកលេខ (មានសំបុត្រពន្ធ) លេខតួ415216 លេខម៉ាស៊ីន415350។

​លើកទី៣- កើតហេតុថ្ងៃទី០៥ខែមីនាឆ្នាំ២០១៨វេលាម៉ោង៩និង៣០នាទី យប់នៅ​ចំណុចលើកផ្លូវជាតិលេខ២ ដីភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ ង៉ែត ម៉ូលីណា ហៅលីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ នៅផ្ទះ។ សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង​ម៉ាកស៊ូម័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1GB-1570​។

​លើកទី៤- កើតហេតុនៅថ្ងៃទី០៨ខែមីនាឆ្នាំ២០១៨វេលាម៉ោង៩និង១០នាទីយប់នៅ​ចំណុចលើផ្លូវជាតិលេខ២ដី ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ វ៉ន សារ៉ា ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យក្រុងភ្នំពេញមុខរបរ ជាងផ្សាដែកសម្ភារៈបាត់បង់ម៉ូតូ០១គ្រឿងម៉ាកសេ១២៤ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខឧត្តមានជ័យ 1C-6117 លេខតួលេខម៉ាស៊ីនND១២៥ ME៩៦៦៥៩៣។

​​ប៉ូលិសបន្តថា​ ជាលទ្ធផលប៉ូលិស ចាប់បានជនសង្ស័យ៦នាក់ គឺ១-ឈ្មោះ នឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ​មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន)​, ២-ឈ្មោះ អ៊ិត ច័ន្ទមន្នី ភេទ​ប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន), ៣-ឈ្មោះ សៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន), ៤-ឈ្នោះ ម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន), ៥-ឈ្មោះ ជា សំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរពុំពិតប្រាកដ (ឃាត់ខ្លួន)។ អ្នកទាំង៣ រស់នៅភូមិ ស្ពានថ្ម សង្កាត់ស្ពាន​ថ្ម ខណ្ឌ ក្រុង ភ្នំពេញ និង៦-ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លាន់ សង្កាត់ គងនយ ខណ្ឌដង្កោ ក្រុង ភ្នំពេញ មុខរបរ ពុំពិតប្រាកដ(ឃាត់ខ្លួន)។

​វត្ថុតាងចាប់យក៖ផ្លាកលេខម៉ូតូ ៣ ( ភ្នំពេញ 1GS-2799) (ភ្នំពេញ 1GI-2551) (ឧ.មានជ័យ 1C-6117), ទូរស័ព្ទដៃម៉ាក iPhone5 ចំនួន០២គ្រឿងពណ៌ទឹកប្រាក់​,​ ម៉ូតូចំនួន ០៤គ្រឿង (១.ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខកណ្ដាល 1Y-5246 លេខតួលេខម៉ាស៊ីនND១២៥ME៥១៨១០៦១, ២.ម៉ូតូម៉ាកស៊ុយសាគីឡេត ពណ៌ស លាយក្រហមគ្មានស្លាកលេខ លេខតួ៤១៥២១៦ លេខម៉ាស៊ីន៤១៥៣៥០, ៣.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខឧត្តមានជ័យ 1C-6117 លេខតួលេខម៉ាស៊ីនND១២៥ME៩៦៦៥៩៣៨, ៤.ម៉ូតូម៉ាកហុងដាសេ១២៥ស៊េរី ឆ្នាំ២០១៦​ឡើងតែមឆ្នាំ២០១៨ លេខតួលេខម៉ាស៊ីនND១២៥ME៩៦៣៦២៤៧)។

​ប៉ូលិសបន្តថា​ កម្លាំងប៉ូលិសជំនាញនិងប៉ុស្ដិ៍បានចេញល្បាតនៅតាមគោលដៅងាយរងគ្រោះនៅវេលាម៉ោង៧ និង៣០នាទី យប់ប៉ូលិសទទួលពត៌មានពីខាងឃុំក្រាំងឆ្នង់ស្រុកបាទីថា​ មានករណី ធាក់ផ្ដួល និងវាយយកម៉ូតូ នៅចំណុចពីខាងត្បូងស្ពានកំពង់កោដីខាង ស្រុកបាទីខេត្តតាកែវ ហើយទំនាក់ទំនងគ្នារវាងស្រុកបាទី និងស្រុកកណ្ដាលស្ទឹងបានល្អកម្លាំង ខាងស្រុកកណ្ដាលស្ទឹង បានធ្វើការឃាត់ខ្លួនមនុស្ស ដែលជាជនសង្ស័យ បានចំនួន០៥នាក់ និងម៉ូតូ០២គ្រឿង យកមកសាកសួរនៅអធិការដ្ឋាន​។

​ក្នុងនោះជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពធាក់ផ្ដួល និងវាយយកម៉ូតូរបស់ជនរងគ្រោះនៅចំណុចខាងលើកន្លងមក និងកន្លែងផ្សេងៗទៀត ​ករណីនេះយោងទៅតាមចម្លើយរបស់ជនសង្ស័យកម្លាំងជំនាញ បានបន្តធ្វើការស្រាវជ្រាវតាមចាប់បក្ខពួក បានម្នាក់ទៀតបានធ្វើការដកហូតចាប់យកម៉ូតូបានចំនួន០២គ្រឿង ទៀតយកមកអធិការដ្ឋានស្រុកកណ្ដាលស្ទឹង​។

​បន្ទាប់មកប៉ូលិសបានបន្តតាមនីតិវិធីពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវរុករកបក្ខពួក និងសម្បុកលាក់ទុកម៉ូតូ (ទិញរបស់ចោរ)​។ នៅថ្ងៃទី ១៣ មីនា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៥០នាទី តាមបញ្ជាលោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ​អបសាលាដំបូងខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្តកណ្ដាល សហការជាមួយ សមត្ថកិច្ច ខេត្ដកំពង់ស្ពឺ ចុះឆែកឆេរទីតាំង ទទួលផលចោរកម្ម និងកែច្នៃម៉ូតូចំនួន ០៥គោលដៅ១. ទីតាំងផ្ទះឈ្មោះ ហេង ភក្តី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មានទីលំនៅភូមិ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ (ពីរផ្ទះ)​។

​វត្ថុតាងចាប់យរួមមាន​ ម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DD-8736 អត់ក្បាំង អត់កុងទ័រ អត់កញ្ចក់,ស្លាកលេខម៉ូតូចំនួន ៤៣បន្ទះ,​ រៀនកណ្ដាលចំនួន ១១, កញ្ចក់ម៉ូតូមើលក្រោយចំនួន ០៧គូ, សោម៉ូតូចំនួន ៧០,​ កន្រ្តក់ម៉ូតូចំនួន ០២,ចង្កៀងឡាន០២ ស្រោមចង្កៀងមើលក្រោយ០១, មួកការពារ០១, ​ស្លាកលេខឡាន០១, ដង្កាប់, ដែកឆាប, ទួរណឺវិស, ម៉ាលេត, កូនសោរ, ដែកគាស់, កន្រ្តៃ,កន្រ្តកមុខម៉ូតូ, ទូរស័ព្ទណូគារ N ចុចពិល ០១, កាបូបដៃពណ៌ខ្មៅ ០១។

​ទី ២. ផ្ទះ ឌី បណ្ដូល (ម្តាយរបស់ឈ្មោះ ហេង ភក្តី) ស្លាកលេខម៉ូតូ ចំនួន ១៦ ស្លាក (ខ.ម) ០១, ទួរណឺវិស, ម៉ាឡេត, កូនសោរ, ដែកឆាប, កន្រ្តៃ ផ្សេងៗទៀត។​ ស្លាកលេខមួយចំនួនទៀត ត្រូវបានឈ្មោះ ហេង ភក្តី បោះចោលទៅក្នុងទឹកស្រះ ដែលមានជំរៅជ្រៅ មិនអាចរាវរកឃើញ ថ្ងៃក្រោយសមត្ថកិច្ចនឹងឆែកឆេរបន្តទៀត។

​ទី ៣. ផ្ទះរបស់ឈ្មោះ ហ៊ុន គន្ធា នឹងការចូលរួមពីឪពុកក្មេកឈ្មោះ យិន ហ៊ីម ភេទប្រុស អាយុ​៦៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

​វត្ថុតាងចាប់យក រួមមានស្លាកលេខឡាន ០២ បន្ទះ លេខ ភ្នំពេញ 2F-9660​,​ កាតគ្រីម៉ូតូ ចំនួន ០៧ សន្លឹក​, អត្តសញ្ញាណបណ្ណ ជនជាតិខ្មែរ ចំនួន ០៤សន្លឹក​។ ដំណើការឆែកឆេរផ្ទះខាងលើនេះអវត្តមានមេភូមិ នឹងមេឃុំ (បានអញ្ជើញហើយតែមិនបានចូលរួមដែរ​) មានទីលំនៅភូមិ បូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។ ​ទីតាំងខាងលើនេះ ប្រគល់ជូនសមត្ថកិច្ចខេត្តកំពង់ស្ពឺធ្វើការគ្រប់គ្រងបន្ត។

​ទី៤.​ ផ្ទះឈ្មោះ ពេជ្រ កង ភេទស្រី វត្ថុតាងចាប់យក រួមមាន ៖ស្លាកលេខម៉ូតូចំនួន ០១សន្លឹក (ភ្នំពេញ 1AD-4382),កន្រ្តកម៉ូតូចំនួន ០២,កញ្ចក់ម៉ូតូ (A R M) ពណ៌ខ្មៅចំនួន ០១,អាវម៉ាក (A R M) ពណ៌ខ្មៅចំនួន ០១,មួកសុវត្ថិភាព ចំនួន ០២ (ពណ៌សចំនួន០១, ពណ៌ខ្មៅចំនួន០១), រណាអាដែកចំនួន ០១សន្ទះគំរបសាំងម៉ូតូម៉ាក ស៊ូមើអ៊ិច ចំនួន០១,
ក្រៅពីនោះសមត្ថកិច្ចមិនបានដកហូតអ្វីទេ​។

​ទី៥. ផ្ទះជួល ឈ្មោះ ហេង រតនា អាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ហ៊ុន គន្ធា អនុញ្ញាតិឱ្យសមត្ថកិច្ចកាត់សោរទីតាំងផ្ទះលក់ម៉ូតូនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ទីតាំងជួលមិនស្គាល់ឈ្មោះម្ចាស់ផ្ទះ)។ នាងខ្ញុំទទួលខុសត្រូវទាំងស្រុងចំពោះការបើកទីតាំងនេះ គ្មានការបង្ខិតបង្ខំពីសមត្ថកិច្ច គឺស្ម័គ្រចិត្ត​។ ​​ចុះឆែកឆេរផ្ទះជួលឈ្មោះ ហ៊ុន គន្ធា ​ទីតាំងនេះមានម៉ូតូ ៤៥ គ្រឿង គ្រឿង មានស្លាកលេខ និងប័ណ្ណសម្គាល់ចំនួន ៣៧គ្រឿង​។ វត្ថុតាងចាប់យក រួមមានម៉ូតូចំនួន ០៨ គ្រឿងទីតាំងនេះប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺគ្រប់គ្រង។

​ករណីនេះសមត្ថកិច្ចបានសាងសំណុំរឿងទៅតុលាការអនុវត្តតាមនីតិវិធីច្បាប់​៕

adverise with khmeread