adverise with khmeread 1

ខេមរៈ​សេរី​មន្ត​ឆេះដុំ​ចំពោះ​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ដុត​

     ភ្នំពេញ​៖ បន្ទាប់ពី​មាន​ព័ត៌មាន​អកុសល​ជាច្រើន ជុំវិញ​ស្ថានភាព​ជំងឺ​របស់​តារាចម្រៀង​កញ្ញា ខេមរៈ ស្រី​ពៅ ប្រចាំ​នៅ​ផលិតកម្ម​សាន់​ដេ នៅ​ល្ងាច​ថ្ងៃទី​២២​កុម្ភៈ ឆ្នាំ​២០១៦​នេះ បងប្រុស​បង្កើត​របស់​កញ្ញា គឺ​កំពូល​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បានចេញ​វីដេអូ​មួយ​ដែលមាន​រយៈពេល​ប្រមាណ​ជិត​១០​នាទី នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុកបញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​ប្អូនស្រី រួម​ជាមួយនឹង​អារម្មណ៍ អាក់អន់ចិត្ត​ចំពោះ​អ្នកជិតខាង​ដែល​បាន​និយាយ​នូវ​ពាក្យ​ចរ​ចាម​អារាម​មួយចំនួន ប្រាសចាក​ពី​ការពិត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមគ្រួសារ​របស់លោក​។​

      លោក​ខេមរៈ​រី​មន្ត​និយាយថា "​ចំពោះ​ការយកចិត្តទុកដាក់​ចំពោះ​ក្រុមគ្រួសារ​របស់ខ្ញុំ​ជាពិសេស ខេ​មរះ ស្រី​ពៅ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្អូនស្រី​របស់ខ្ញុំ​ដោយមាន​ការយកចិត្តទុកដាក់​និង​អាណិតអាសូរ​ព្រួយបារម្ភ​ជាខ្លាំង  ។ ចំពោះ​សារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ​ថា​ប្អូនស្រី​របស់ខ្ញុំ​មាន​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​រហូតដល់​ថ្នាក់​រលេះរលួយ​ស្បែ​កវិច​ក្នុង​ស្លឹកចេក​ផ្សេងៗ​ហើយ​ត្រូវបាន​គ្រួសារ​ផ្ទាល់​និង​ខ្ញុំ​ផ្ទាល់​មិន​យកចិត្តទុកដាក់​បោះបង់​ចោល​ផ្សេងៗ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​របស់ខ្ញុំ​ទទួលយក​មិនបាន​នៅ​ពាក្យពេចន៍​ទាំងនេះ ដែល​ប្រើប្រាស់​ធ្ងន់ធ្ងរ​ពេក​ធ្វើ​យើងខ្ញុំ​មានការ​ខកចិត្ត​ជាខ្លាំង​"​។

    លោក​បន្តថា "​បើសិន​ដូចជា​សារព័ត៌មាន​លើកឡើងថា​អ្នកជិតខាង​ពិតមែន​ចឹ​ង​ខ្ញុំ​សូម​ប្តូរ​ឈ្មោះ​ថ្មី​ឲ្យ​គាត់​ពី​ញាតិ​ជិតខាង​ទៅ​អ្នក​ឈ្នានីស​ជិតខាង វិញ​ព្រោះ​ពាក្យពេចន៍​ដែល​គាត់​ប្រើ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិ​ត្ត​យស​ប្អូនស្រី​ខ្ញុំ​ខ្លាំង​បំផុត ។ ដោយ​មូលហេតុ​ផ្សេងៗ​ដែល​លើកឡើងថា​ប្អូនស្រី​របស់ខ្ញុំ​ចង់ បាន​សម្បុរ​ស្អាត​សម្បុរ​ស អី​ផ្សេងៗ​ទើប​ក្លាយទៅជា​បែប​នោះ​ដែល​មានន័យ​មើលងាយ​ក្រុមគ្រួសារ​របស់​យើងខ្ញុំ​ជាខ្លាំង​"​។  

   លោក​បន្តថា "​បើ​មាន​រឿងហេតុ​បែបនេះ​កើតឡើង​មែន​តើ​ផលិតផល​នោះ​ឈ្មោះ​អី ហើយ​កន្លែង​ដែល​ទៅ​ឈ្មោះ​អី​នេះ​ជា​ចំណោទបញ្ហា ហើយ​ក្នុងនាម​ខ្ញុំ​ជា​បងប្រុស អាច​នៅ​មើល​ប្អូនស្រី​មាន​ជាមួយ​ផលិតផល​មួយ​នៅ​គ្លី​និ​ច​ណាមួយ​បែបនេះហើយ​គ្លី​និ​ច​នោះ​អាច​នៅ​បើក​បន្ត​ដែល​ទេ​។  សម្រាប់​ខ្ញុំ​មិនអាច​បានទេ ខ្ញុំ​នឹង​ប្តូរ​ជាមួយ​ផលិតផល​ដែល​ធ្វើ​ឲ្យ​ប្អូនស្រី​ខ្ញុំ​ធ្លាក់ខ្លួន​ដូច​គេ​និយាយ​នោះ​"៕​

 

ខ្ញុំបាទសូមបកស្រាយជុំវិញសុខភាពប្អូនស្រីខេមរះស្រីពៅ

Posted by Khemarak Sereymun Cambodia on Monday, February 22, 2016

 

adverise with khmeread

មតិយោបល់