រៀបចំទូទឹកកកឲ្យយ៉ាងណាមិនប៉ះពាល់ដល់សុខភាព?

ជាធម្មតា នៅពេលទិញទូទឹកកកថ្មី អ្នកតែងមានអារម្មណ៌រីករាយចំពោះភាពស្រស់ និងអនាម័យ ដោយសារតែទូទឹកកកថ្មីរបស់អ្នក មិនទាន់មានអាហារឆ្អាប ឬខូចគុណភាពលាយឡំគ្នា។ ប៉ុន្តែបើសិនជាអ្នកមិនចេះរៀបចំទូទឹកកករបស់អ្នក ឬមិនប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ មិនយូរមិនឆាប់ ទូទឹកកករបស់អ្នកក្លាយជាទីតាំងដាក់អាហារ​ គ្មានសណ្តាប់ធ្នាប់ និងអាចក្លាយជាបណ្តុះនៃមេរោគថែមទៀតផង។  ដូច្នេះ តើអ្នកគួររៀបចំទូទឹកកករបស់អ្នកបែបណា?

  1. វេចខ្ចប់វាជាមុនសិន

មុននឹងរៀបចំអាហារដាក់ចូលទូទឹកកក អ្នកគួរវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដូចជាប្រើប្រាស់ថង់រុំ ឬប្រអប់ជាដើម ដើម្បីជៀសវាងការឆ្លងក្លិនគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ ជាពិសេសនៅពេលដែលមានអាហារផ្អូម ឬ​ខូចគុណភាពនៅក្នុងទូទឹកកក វានឹងធ្វើឲ្យធុំក្លិនពេញក្នុងទូទឹកកកតែម្តង។  

ប៉ុន្តែចំពោះទូទឹកកក Twin Cooling មានប្រព័ន្ធបញ្ចេញភាពត្រជាក់ពីរផ្សេងគ្នា អាចធ្វើឲ្យបន្លែរបស់អ្នកនៅតែរក្សាភាពស្រស់បានយូរ និងគ្មានក្លិនឆ្លងគ្នារវាងផ្នែកទាំងពីរឡើយ។

  1. រៀបចំអាហារទៅតាមផ្នែក

ជាមួយទូទឹកកកប្រភេទនេះ អ្នកអាចរក្សាអាហារទៅតាមផ្នែកនីមួយៗ ដូចជា សាច់ឆៅ ត្រី និងឈីសជាដើម គួរតែនៅផ្នែកត្រជាក់ខ្លាំង ដែលស្ថិតនៅផ្នែកខាងក្រោម។ សូមដាក់សាច់ឆៅ ដាច់ដោយឡែកពីគ្នា ព្រោះបាក់តេរីរបស់វាអាចនឹងឆ្លងទៅអាហារផ្សេងទៀតដោយងាយ។

សូមដាក់អាហារទៅតាមប្រភេទរបស់វា ដូចជាបន្លែ នៅក្នុងផ្នែកជាមួយបន្លែ ហើយមុននឹងដាក់ចូលក្នុង​ទូទឹកកក សូមកុំលាងវា ព្រោះវាអាចនឹងធ្វើឲ្យបន្លែឆាប់រលួយ!!  

ចំពោះអាហារដែលមិនត្រូវការចំអិន ឬអាហារស្រាប់ និងភេសជ្ជៈ អ្នកអាចទុកវានៅផ្នែកខាងលើ។

  1. ដឹងពីលក្ខណៈពិសេសរបស់ទូទឹកកក

ទូទឹកកក Twin Cooling មានប្រព័ន្ធបញ្ចេញភាពត្រជាក់ពីរផ្សេងគ្នា អាចធ្វើឲ្យបន្លែរបស់អ្នកនៅតែរក្សាភាពស្រស់បានយូរ គ្មានក្លិនឆ្លងគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ។ ជាពិសេស ទូទឹកកក Twin Cooling មានមុខងារ Smart Conversion ដែលអាចប្តូរពីផ្នែកកកទៅជាផ្នែកក្លាស្សេ ឬ លោកអ្នកអាចបិទផ្នែកណាមួយក៏បាន ដែលអាចជួយសន្សំសំចៃភ្លើង នៅពេលដែលអ្នកមិនសូវនៅផ្ទះ ។  

 

adverise with khmeread
PR