​លោក អ៊ិន សុ​ភិន បញ្ចេញ​សារ​ខ្លោចចិត្ត​អាណិត​ចៅស្រី ខណៈ ប៉ែន ចំ​រ៉ុង ថា​ខ្លួន​នឹក​កូន​ខ្លាំងណាស់

​ភ្នំពេញ​-​ចាងហ្វាង ផលិតកម្ម​មហាហង្ស លោក អ៊ិន សុ​ភិន បាន​បញ្ចេញ​សារ​បញ្ឈឺចិត្ត​ទៅ តារា​សម្តែង ប៉ែន ចំ​រ៉ុង ផ្អើល​អ្នកតាមដាន ខណៈពេលដែល តារា​សម្តែង ខាងលើ បានផ្តល់​បទសម្ភាសន៍​តាម​សារព័ត៌មាន​ក្នុងស្រុក​ថា លោក​ពិតជា​នឹក កូនស្រី របស់លោក​ខ្លាំងណាស់ ព្រោះ​ចាប់តាំងពី​ពេល​ចាប់កំណើត រហូតមកដល់​ពេលនេះ ប៉ែន ចំ​រ៉ុង មិន​ធ្លាប់បាន​ជួប​កូនស្រី​ផ្ទាល់​នោះទេ គឺ​បានត្រឹមតែ​ការបង្ហាញ​តាមរយៈ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ​។  

ក្រោយ​ពេលចេញ​ដំណឹង​បែបនេះ បានធ្វើ​ឲ្យ​លោក អ៊ិន សុ​ភិន បញ្ចេញ​អារម្មណ៍​មិន​សប្បាយចិត្ត ក្នុង​ហ្វេ​ស​ប៊ុ​ក រៀបរាប់ថា  ‍‍"​ពេលនេះ​ចៅ​មាន​អាយុ ០១​ឆ្នាំ​០៥​ខែ​ហើយ ចៅ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ក្នុង​ជីវិត​របស់​តា ចៅ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ១០០​មុខ​របស់​តាឱ្យ​ជា នឹងធ្វើ​ឱ្យតា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត តាំងពី​ចៅ​នៅក្នុង​ពោះ​ម្ដាយ​ចៅ​រហូតដល់​ពេលនេះ​។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេលដែល​ចៅ​ដឹងថា​: -​ឪពុក​របស់​ចៅ​ជា​ឃាតករ​ចង់សម្លាប់កូន​ខ្លួនឯង ដោយឱ្យម្ដាយ​ចៅ​ទម្លាក់​កូន​ចោល​តាំងពី​ចៅ​អាយុ​៣​ខែ​ក្នុង​ពោះ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​ម្នាក់នេះ​? -​ឪពុក​ចៅ​ធ្វើបាប​ម្ដាយ​ចៅ​ដោយ​រត់ចោល​ទាំង​ចៅ​នៅក្នុង​ពោះ​៣​ខែ​តើ​ម្ដាយ​ចៅ​លំបាក​ប៉ុណ្ណា​? -​ឪពុក​ចៅ​ដើរ​និយាយប្រាប់​គេ​ថា​ពេលដែល​ចៅ​កើតមក​នឹងមិន​មាន​រូប​កាយ​គ្រប់​លក្ខ​ណៈទេ​ដោយ​ម្ដាយ​ចៅ​ជា​មនុស្ស​មិន​គ្រប់ទឹក ឆ្កួត​មិន​ដឹងអី​។​ -​ឪពុក​ចៅ​ប្ដឹងទៅ​តុលាការ​ដើម្បី​លែង​ម្ដាយ​ចៅ​នឹងមិន​ទទួលស្គាល់​ចៅ​នៅមុខ​តុលាការ​ពេល​ចៅ​អាយុ​០៤​ខែ​ក្នុង​ពោះ ម្ដាយ​ចៅ​ខំ​អង្វរ​យ៉ាងណា​ក៏​ឪពុក​ចៅ​មិន​ព្រម ពេលនោះ​ចៅ​ក៏​ក្លាយជា​ទារក​កំព្រា​ឪពុក​តាំងពី​ពេល​នោះមក ម្ដាយ​ចៅ​ខំ​កាត់​កេ​រ៏​កាត់​ខ្មាស់​លះបង់​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ឪពុក​ចៅ​តែ​ទីបំផុត​ម្ដាយ​ចៅ​បានត្រឹមតែ​ទទួល​ភាពអាម៉ាស់​និងថោកទាប​បំផុត​នៅ​នឹង​មុខ​តុលាការ​នឹង​មុខ​មហាជន​រាប់លាន​នាក់​។​ម្ដាយ​ចៅ​ប្រឹង​តស៊ូ​លំបាក​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​មកទល់ពេលនេះ​ដើម្បី​រូប​ចៅ​ដោយ​ត្រូវ​ប​ក្យ​ពួក​របស់​ឪ​ពុ​ចៅ​ដើរ​និយាយ​បរិហារ​កេ​រ្ត៏​ខុសពី​ការពិត​តើ​ម្ដាយ​ចៅ​ឈឺចាប់​ប៉ុណ្ណា​?​មានរឿង​ជាច្រើន​ទៀត​ដែល​ឪពុក​ចៅ​បានធ្វើ​មកលើ​ម្ដាយ​ចៅ​និង​រូប​ចៅ​ផ្ទាល់​។​ ​ពេលដែល​ចៅ​បានដឹង​ទង្វើ​ដ៏​ថោកទាប​របស់​ឪពុក​ចៅ​តើ​ចៅ​មាន​អារ​ម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​របស់​ចៅ​? ពេលនេះ​ឪពុក​ចៅ​និយាយថា​គេ​ស្រលាញ់​ចៅ កូន​សំណ​ព្វ​ចិត្ត​ឪពុក ឪពុក​នឹក​កូន​រក​អ្វឺ​ប្រៀបផ្ទឹម​ពុំបាន តើ​ចៅ​យល់ឃើញ​នឹងមាន​អារ​ម្ម​ណ៏​យ៉ាងណា​?​តើ​អាច​ទទួលស្គាល់​ឪពុក​នេះ​បានទេ​? តា​ម្នាក់នេះ​និង​ខំ​មើល​ចៅ​ឱ្យ​បានល្អ​បំផុត​"៕​

adverise with khmeread