លោក Jose Mourinho បានទាមទារប្រាក់បន្ថែមដើម្បីប្រឡូកក្នុងទីផ្សារទិញដូរកីឡាករ​ បន្ទាប់ពី Man Utd ចាញ់ក្រុម Sevilla ហើយបានខ្ទាតចេញពីក្របខណ្ឌ CL

គ្រូបង្វឹកក្រុមបិសាចក្រហម​​ Man Utd លោក Jose Mourinho បាន​ទាម​ទារ​ប្រាក់បន្ថែម​ទៀត​ ដើម្បី​ប្រឡូកក្នុងទីផ្សារទិញដូរកីឡាករនៅរដូវក្តៅនេះ​ បន្ទាប់ពី​ក្រុម​​ Man Utd ​ប្រកួតចាញ់ក្រុម Sevilla ក្នុងវគ្គ១៦ក្រុមចុងក្រោយនិងបានខ្ទាត​ចេញពីក្របខណ្ឌ​ CL ។

លោក​ Mourinho ​បាន​ចំណាយ​ប្រាក់​ជាង​៣០០លានផោន​រួចហើយនៅ​ រដូវកាល​ទិញដូរ​កីឡាករបើ​គិតមក​ដល់​ពេលនេះ ហើយលោកបាន​ដាស់​តឿន​កូនក្រុមរបស់​លោកឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​។

គ្រូបង្វឹកសញ្ជាតិ​ព័រទុយហ្គាល់រូបនេះអះអាងថា លោកត្រូវ​ការ​ប្រាក់បន្ថែមទៀត​ ដើម្បី​កែប្រែស្ថានការណ៍​នៅ​ពហុកីឡាដ្ឋាន Old Trafford ។

លោក Mourinho បាននិយាយថា “​អ្វីៗគ្រប់យ៉ាងត្រូវតែ​កែប្រែ។ គ្រប់គ្នាបាន​ចំ​ណាយ​ប្រាក់​មែនទេ? មិនមែនមានតែយើងទេ? វាជា​ដំណើរការតាមធម្មជាតិ។ គ្រប់ក្រុមបានចំណាយ​ប្រាក់។ គ្រប់ក្លឹប​សុទ្ធតែបាន​ចំណាយ​ប្រាក់​លើ​កីឡាករ​ថ្មី មិនមែនមានតែយើងដែលចំណាយប្រាក់នោះទេ”៕

adverise with khmeread