Man Utd នឹងប្រជែងជាមួយ Man City ដើម្បីដណ្តើមផ្ទេរ​យក​ Fred

ក្លឹប Man Utd គ្រោងនឹងដណ្តើមផ្ទេរ​យក​កីឡាករ Fred របស់ក្លឹប Shakhtar Donetsk ពីផែន​ការ​ផ្ទេរ​របស់​ក្លឹប​ Man City ។ City ​បាន​​ចរចាជាមួយ ​ក្លឹបអ៊ុយ​ក្រែន Shakhtar Donetsk ​ជុំវិញលទ្ធភាព​ផ្ទេរ Fred នៅ​ខែមករា ។

ខ្សែបម្រើ​សញ្ជាតិប្រេស៊ីល​រូបនេះ​ត្រូវ​គេអះ​អាងថា អាចមាន​តម្លៃផ្ទេរ​លើស​ពី​៧០​លានផោន​។ កីឡាកររវ័យ​២៥​ឆ្នាំ​រូបនេះ​នៅតែជា​គោលដៅ​ផ្ទេរ​សំខាន់នៅ​រដូវក្តៅ​របស់ City ស្របពេល​ក្លឹបនេះអនុញ្ញាតិ​ឲ្យ​លោក Pep Guardiola ស្វែង​រក​ខ្សែបម្រើ​កណ្តាល​ម្នាក់ទៀត។

ប៉ុន្តែអ្នកចាត់ការក្លឹប Man Utd លោក Jose Mourinho មាន​បំណង​ប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​ និងកំពុង​ស្វែង​រក​ខ្សែបម្រើបន្ថែម។ Man Utd ក៏កំពុងតាមឃ្លាំមើល Fred ផងដែរ។

នាយក​ប្រតិបត្តិ​របស់ក្លឹប Shakhtar លោក Sergei Palkin បាន​និយាយថា “ Fred មិន​ទាន់​ស្ថិតក្នុង​ផែន​ការ​របស់​ City ទាំង​ស្រុងនៅឡើយ​ទេ ប៉ុន្តែ​កីឡាករ​រូបនេះ​ប្រាកដជា​ចាកចេញនៅ​ខែមិថុនា​។
ទោះបីជាយ៉ាងណា Fred ក៏មិន​ទាន់​សម្រេចចិត្ត​ថា នឹង​ត្រូវ​ចូលរួម​ជា មួយ​ក្លឹបណានៅឡើយ​ទេ ដោយគ្រាន់តែនិយាយថា “ City គឺជាក្រុម​ធំ ខ្ញុំ​រីក រាយ​នឹងលេងជាមួយ​ពួកគេ​ ប៉ុន្តែជាមួយ Man Utd, Chelsea ឬ Arsenal ក៏បានដែរ “៕

adverise with khmeread