Everton មានគម្រោងផ្ទេរ​ខ្សែបម្រើ​ Jack Wilshere ពី Arsenal នៅរដូវក្តៅ

 

ក្លឹប Everton កំពុង​ស្វះស្វែងរកលទ្ធភាព​ ដើម្បី​ផ្ទេរ​ខ្សែ​បម្រើ​ Jack Wilshere ពី Arsenal មកចូល​រួម​ជាមួយ​ខ្លួន​នៅ​រដូវក្តៅខាងមុខនេះ។ ក្លឹប Everton ពិតជាចង់បាន​ Wilshere ហើយ​អាចនឹងផ្តល់កិច្ច​សន្យា​ល្អ​ប្រសើរជាងអ្វីដែល​ Arsenal ត្រៀម​ផ្តល់ឲ្យ។ ខ្សែបម្រើរូបនេះនឹង​ចប់កិច្ច​សន្យា​ ជាមួយនឹង​​ប្រាក់ឈ្នួល ១១០.០០០ផោន​ក្នុងមួយសប្តាហ៍នៅរដូវក្តៅនេះ ។

Wilshere បាន​ជាប់គាំង​ជុំវិញ​ការ​បន្ត​កិច្ច​សន្យា​នៅ​ពហុកី​ឡាដ្ឋាន Emirates បន្ទាប់ពី​ក្លឹប Arsenal សន្យា​ផ្តល់កិច្ច​សន្យា​ថ្មី​ ប៉ុន្តែ​ទាមទារ​កាត់​បន្ថយ​ប្រាក់ឈ្នួល។

បើទោះបីជាខ្សែបម្រើ​ក្លឹប Arsenal រូបនេះអន្ទះសា​ចង់នៅបន្តអនាគតជាមួយ​ក្រុម​កាំភ្លើងធំ Arsenal ក៏ដោយប៉ុន្តែ​បាន​សារភាពថា គ្មាន​ការ​វិវឌ្ឍណាមួយ​ជុំវិញ​ការចរចាកិច្ចសន្យាបន្តទេ។​

ក្លឹបយក្សអ៊ីតាលី​ Juventus ក៏ចាប់អារម្មណ៍​នឹងខ្សែបម្រើ​រូបនេះ​ផងដែរ ដូច្នេះ​មិនខ្វះ​ជម្រើស​ទេ ប្រសិន​បើ​ Wilshere ចង់ចាកចេញពី Arsenal នៅ​រដូវ ក្តៅ​នេះ​មែននោះ​៕

adverise with khmeread