adverise with khmeread Messi and neymar 1

Barcelona: City និង Man United គួររំងាប់ចិត្តពី Messi និង Neymar

          ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu គ្មាន​ការបារម្ភ​ថា កីឡាករ​របស់​លោក​អាចនឹង​​ចាក​ចេញ​ពី​ពហុកីឡាដ្ឋាន Camp Nou ទៅ​ក្លឹប​ Man City ​ឬ Man United ​នោះឡើយ។ បើទោះបីជា​មាន​ការប៉ាន់ប្រមាណ​ថា លោក Pep Guardiola អាចនឹង​ចែចង់​កីឡាករ​ពីក្លឹប​ចាស់របស់​លោក​ក៏​ដោយ ក៏​ប្រធាន​ក្លឹប​ Barcelona​​ រូនបេះ និយាយថា ខ្លួននឹង​មិន​លក់​​កីឡាករ​ណាមួយនោះទេ។

          ខណៈ​ពេល​លោក​ Pep Guardiola គ្រោងនឹង​ចូល​ដឹកនាំ​ក្លឹប​នៅ​ក្រប​ខណ្ឌ​ព្រីមីញ៉េនៅ​ដំណាច់​រដូវ​កាល​នេះ​ មាន​ការប៉ាន់ប្រមាណ​កាន់តែ​ច្រើន​ឡើង​ៗថា គាត់អាចនឹង​ចែចង់កីឡាករ​ឆ្នើម​ៗ​ពី Barcelona។​ Lionel Messi ត្រូវ​បានគេ​ភ្ជាប់​ទៅនឹង​កិច្ច​សន្យា​ផ្ទេរ​មក​កាន់​ក្លឹប​ Man City ខណៈ​ពេល​មិត្ត​រួម​ក្រុម​ Neymar បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការផ្ទេរមក​កាន់​ក្លឹប Man United ​ផងដែរ។

          ទោះបីជា​យ៉ាងណាលោក Bartomeu បានអះអាងថា Barcelona នឹង​រក្សា​កី​ឡាករ​ឆ្នើម​របស់ខ្លួន​ហើយថា ​ប្រាក់​តែមួយមុខ​​គឺមិន​ទាន់​គ្រាប់គ្រាន់​ដើម្បីឲ្យ​កីឡាករ​ទាំងពីរនេះចាក​ចេញទេ។

Barcelona មិនមែនគ្រាន់តែជា​ក្លឹបធម្មតានោះឡើយ”៕

adverise with khmeread

មតិយោបល់