Alexis

Alexis Sanchez: គ្មានការសោកស្តាយចំពោះការចាកចេញពី Barcelona ទេ

          នៅខណៈដែលក្លឹប Barcelona និង​ក្លឹប ​Arsenal​​ ត្រៀ​ម​ជួបគ្នានៅ​យប់​ថ្ងៃ​អង្គារ​លើទឹកដី Emirates សម្រាប់​ជំនួប​ជើងទី​១​នៃវគ្គ១៦​ក្រុម​ចុងក្រោយក្នុងក្រប​ខណ្ឌ​ឆេកពាន​លីក ខ្សែប្រយុទ្ធ Alexis Sanchez និយាយថា គ្មាន​ការ​សោក​ស្តាយជុំវិញ​កិច្ច​សន្យា​ផ្ទេរ​ពី​ Barcelona មក​កាន់​ក្លឹប Arsenal ទេ ។

          Sanchez បាន​ចាកចេញពី​ពហុកី​ឡាដ្ឋាន Camp Nou ដើម្បីចូល​រួម​ជា​មួយ​ក្រុម​កាំភ្លើង​ធំ​កាល​ពីខែកក្កដាឆ្នាំ​២០១៤​ ក្នុងតម្លៃផ្ទេរ ៣៥​លាន​ផោន​ ហើយ​សារ​ភាព​ថា ការប្រកួតនៅថ្ងៃអង្គារនេះនឹងក្លាយជា​ព្រឹត្តិការណ៍​ដ៏ក្តុកក្តួល​សម្រាប់​ខ្លួន​។​ ប៉ុន្តែ​ការ​រកបាន​៣៥​គ្រាប់​ ហើយ​ពាន​ FA Cup  បាន​ដល់​ដៃ​​និង​ការកសាងខ្លួន​ឲ្យក្លាយជា​កីឡាករម្នាក់ក្នុង​ចំណោម​កីឡាករ​កំពូល​នៅ​ក្របខណ្ឌ Premier League នោះ Sanchez គិត​ថា កិច្ច​សន្យា​ផ្ទេរ​នេះគឺជា​ការសម្រេចចិត្តដ៏​ត្រឹម​ត្រូវ មាន​កីឡាករ​តិចណាស់​ដែល​លេង​នៅក្លឹបដដែលអស់មួយជីវិត។ ការចាកចេញ​គឺជារឿង​ធម្មតា​”។

          រយះពេល​បីឆ្នាំ​នៅ​​ Barcelona កី​ឡាករ​ឈីលីវ័យ​២៧​ឆ្នាំ​​រូបនេះ​អាច​រក​បាន​៤៧​គ្រាប់​ក្នុង​ការបង្ហាញមុខ​១៤១​លើក​ហើយ​ធ្លាប់លើក​ពាន​ក្នុង​លីក​មួយ​លើក​ ពាន Spanish Cup មួយលើក ពានក្របខណ្ឌ Spanish Super Cups ពីរលើក​  ពាន​European Super Cup មួយលើក​និង​ពាន​ FIFA World Clup Cup មួយ​លើក៕

មតិយោបល់