Untitled 1

ឡិច​ស៊ី​ស​៤៧០​បើក​ល្បឿន​លឿន​រេ​ចង្កូត​ធា្ល​ក់​ផ្លូវ​របួស​៨​នាក់​នៅ​

     ព្រះវិហារ ៖ មនុស្ស​ប្រុស​ស្រី​៨​នាក់​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​ក្រឡាប់​រថយន្ត​កាលពី​ព្រឹក​ថ្ងៃទី​២២ កុម្ភៈ​ឆ្នាំ​២០១៦​ស្ថិតនៅតាម​ដងផ្លូវ​ក្រួស​ក្រហម​ចំណុច​ថ្មកំបោរ ភូមិ​ដង​ផ្លិត​ឃុំ​កំពង់​ស្រឡៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

    ប៉ូលិស​និយាយថា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ករ​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2P-1113​បាន​ក្រឡាប់​ខ្លួនឯង​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៨​នាក់​រងរបួស​ធ្ងន់​ស្រាល ហើយ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ខណៈពេលដែល​ពួកគេ​កំពុងធ្វើដំណើរ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទឹកជ្រោះ​ព្រះ​និមិត្ត​ឃុំ​ស្រឡៅ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ ។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ ឈ្មោះ លី ហៀ​ង អាយុ​៣៩​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ និង​ក្រុមគ្រួសារ​រីឯ​អ្នករងគ្រោះ​ទាំង​៨​នាក់​នេះ មាន ១-​ឈ្មោះ លី ហៀ​ង អាយុ​៣៩​ឆ្នាំ ភេទ​ប្រុស (​អ្នកបើកបរ​)២-​ឈ្មោះ រិ​ទ្ធិ សុ​ផា​វី អាយុ​៣៦​ឆ្នាំ ភេទ​ស្រី ៣-​ឈ្មោះ សុ ផល អាយុ​៥១​ឆ្នាំ ភេទ​ស្រី ៤-​ឈ្មោះ ស៊ុយ ដា​រ៉ា​រិ​ទ្ធិ អាយុ​៥២​ឆ្នាំ ភេទ​ប្រុស ៥-​ឈ្មោះ លី ជូ​មីង អាយុ​៨​ឆ្នាំ ភេទ​ប្រុស ៦-​ឈ្មោះ រិ​ទ្ធិ ថុ​នា អាយុ​២៦​ឆ្នាំ ភេទ​ប្រុស ៧-​ឈ្មោះ លី ជឺ​អ៊ីង អាយុ​៦​ឆ្នាំ​ភេទ​ស្រី​និង​៨​ឈ្មោះ​លី​ជឺ​អាន​អាយុ​៣​ឆ្នាំ​ភេទ​ស្រី​អ្នករងគ្រោះ​ទាំង​៨​នាក់​ខាងលើ​រស់នៅ​រាជធានី​ភ្នំពេញ ។​

    អ្នករងគ្រោះ​ទាំង​៨​នាក់​ខាងលើ នេះ​មិនមាន​ន​ណា​ម្នាក់​បាត់បង់​ដល់​អាយុជីវិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរ​រាច​រណ៍​ក្រឡាប់​រថយន្ត​នេះ​ទេ​គឺ​មានតែ​រងរបួស​ធ្ងន់​ម្នាក់​ឈ្មោះ រិ​ទ្ធិ ថុ​នា រងរបួស​បាក់ដៃ​ខាងស្តាំ ។ ចំណែក​៧​នាក់​ទៀត​មិនមាន​រងរបួស​ធ្ងន់ធ្ង​នោះទេ​គឺ​គ្រាន់តែ​រងរបួស​ស្រាល តែប៉ុណ្ណោះ​៕


មតិយោបល់