មានប្រវត្តិប្រើថ្នាំញៀន៣ឆ្នាំ, ប៉ុនប៉ងលួចត្រូវប៉ូលិសក្របួច២នាក់

​ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទ ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ នាថ្ងៃទី១៦ ខែ​មីនា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទីកណ្តាលអាធ្រាត្រ នៅចំណុចផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា ជនសង្ស័យចំនួន ០២នាក់គឺ១-ឈ្មោះ ឌិន វ៉េវ ហៅវ៉េវ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម១០ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល០៣ឆ្នាំ) និង២- ឈ្មោះ គឹម ផល្លី ហៅខ្មៅ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល០៣ឆ្នាំ)។

​សម្ភារៈដកហូតរួមមាន១- ម៉ូតូ០១គ្រឿងម៉ាកស៊ុយសឺគឺ ស្មាស ពណ៌ស ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-1987 សម្រាប់ជិះធ្វើសកម្មភាព, ២- ដែកលួសកែច្នៃ ០៣ កំណាត់ សំរាប់ឆ្កឹះសោរទ្វារផ្ទះ, ៣- កូនកំបិតអូតូមេតិចចុងស្រួច ចំនួន ០១​​។

​បច្ចុប្បន្នប៉ូលិស ជំនាញខណ្ឌ ប៉ុស្តិ៍បានសាកសួរយកចំលើយ ស្រាវជ្រាវរកបទល្មើសកន្លងមក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី៕

adverise with khmeread