ប្រទះឃើញសពនារីម្នាក់ត្រូវឃាតករកាប់ចិ​ញ្ច្រាំ​ច្រើន​កាំបិតរួច​ដាក់​ចូលក្នុង​ធុង​ទឹកកក

​កណ្តាល​ ៖ សពនារីម្នាក់​ត្រូវបាន​ឃាតករ​កាប់​ចិ​ញ្ច្រាំ​ជាច្រើន​កាំបិត រួច​ដាក់​ចូលក្នុង​ធុង​ទឹកកក ហើយ​យកទៅ​ទម្លាក់ចោល នៅក្បែ​រស្ពាន​ព្រែក​តា​ម៉ាក់ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាលនៅ​រសៀល​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ​។

​​សមត្ថកិច្ចបញ្ជាក់ថា សព​ជនរងគ្រោះ​មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ក៏​មិនទាន់​ដឹងថា ជនដៃដល់​យកមក​ទ​ម្លា​ក់​ចោល​តាំងពី​ពេលណា​នោះទេ។

​បច្ចុប្បន្ន​កម្លាំង​ប៉ូលិសជំនាញ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្ដាល ​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ជំនាញ ​ស្រុក​ខ្សាច់កណ្ដាល ចុះទៅ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​៕

 

adverise with khmeread