adverise with khmeread 08950c50 0787 4c8f 99c2 0edd02e6e1e9

ត្រីឆ្តោរស៊ីកូនឯង ឳពុករំលោភកូនស្រីបង្កើត ត្រូវប៉ូលិសចាប់ខ្លួន

     ក្រចេះ ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកសំបូរចាប់ខ្លួនកាលពីរសៀលថ្ងៃទី៨ធ្នូឆ្នាំ២០១៥នេះនៅចំណុចភូមិដូនមាស ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីម្តាយកុមារីរងគ្រោះថា ឳពុកតិរិច្ឆានរូបនេះចាប់រំលោភកូនស្រីខ្លួនឯងអាយុ៧ឆ្នាំ បានសម្រេច។
     ប៉ូលិសនិយាយថា ករណីរំលោភសេពសន្ថវ:ខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០១៥ ហើយរហូតដល់ថ្ងៃទី៨ធ្នូឆ្នាំ២០១៥ ទើបម្តាយក្មេងស្រីរងគ្រោះបានដឹង ទើបដាក់ពាក្យបណ្តឹង ។
   ប៉ូលិសបន្តថា ជនរងគ្រោះ ស.កអាយុ៧ឆ្នាំ (ជាកូនស្រីជនសង្ស័យ) ។ ចំណែកជន​សង្ស័យ ឈ្មោះ ស្រឹម តុលា អាយុ៣៣ឆ្នាំ ជាឪពុកជនរងគ្រោះ ។ ក្រោយពេលទទួលបាន​បណ្តឹងពីម្តាយជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៨ធ្នូឆ្នាំ២០១៥ វេលាម៉ោង២រសៀលនៅចំណុចក្រុមហ៊ុនកូរ៉េ ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ដើម្បីចាត់ការនីតិវិធី ៕

adverise with khmeread

មតិយោបល់