adverise with khmeread Nokia ceo suri confirms nokia comeback1

Nokia ប្រកាស​ចូល​សមរភូមិ​វិញ​ក្នុង​ឆ្នាំ​២០១៦​នេះហើយ​នឹង​ពាំ​នាំមក​នូវ​ប្រព័ន្ធ 5G ដំបូង​គេ​បង្អស់​

​    ​អ្នកបង្កើត​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Nokia បាន​បញ្ជាក់ថា ពួកគេ​នឹង​គ្រោង​ត្រឡប់មកវិញ​ក្នុង​ទីផ្សារ​លក់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​។ នាយក​ប្រតិបត្តិ​លោក Rajeev Suri និយាយថា​ក្រុមហ៊ុន​មួយ​នេះ​បាន​រកឃើញ​នូវ​ដៃគូ​ដ៏​ជាក់លាក់​មួយ ហើយ​ក្រុមហ៊ុន​ខ្លួន​នឹងមិន​ប្រញាប់​ចេញ​ទូរស័ព្ទដៃ​ថ្មី​នោះទេ​។ លោក​បាន​បន្តទៀតថា "​វា​អាច​នឹង​ចេញ​ក្នុងឆ្នាំនេះ ឬក៏​ឆ្នាំក្រោយ​ក៏​ថា​បាន​"​។​

​    ​ក្រុមហ៊ុន​ធ្លាប់​ល្បីឈ្មោះ​មួយ​នេះ​បាន​ចាក​ចេញពី​សមរភូមិ​អាជីវកម្ម​ដោយ​លក់​ក្រុមហ៊ុន Nokia ឲ្យ Microsoft ក្នុងតម្លៃ ៧,២ ពាន់​លាន​ដុល្លារ​។ តែ​ឥឡូវ​ក្រុមហ៊ុន​មួយ​នេះ​នឹង​ចូលក្នុង​សមរភូមិ​ម្ដងទៀត ដោយ​ពាំ​នាំនូវ​គុណប្រយោជន៍​នៃ​ទូរស័ព្ទដៃ​ក្រោម​យ៊ី​ហោ​ម៉ាក Nokia ក្នុង​ឆ្នាំ​២០១៦​នេះ​។​

​    ​ក្នុង​ពិព័រណ៍ Mobile World Congress ក្នុង​ទីក្រុង Barcelona កាលពី​ថ្ងៃអាទិត្យ ក្រុមហ៊ុន Nokia ក៏បាន​ចេញ​នូវ​ឧបករណ៍ OZO VR Camera ឬ​ហៅថា កាមេរ៉ា VR ៣៦០​ដឺ​ក្រេ​។

​    ​ហើយ​ក្រុមហ៊ុន Nokia ក៏​គ្រោង​បង្កើត​នូវ​ប្រព័ន្ធ​បណ្ដាញ 5G នៅ​ពេលចេញ​ទូរស័ព្ទដៃ​ជំនាន់​ថ្មី​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់