រកឃើញស្លាកលេខយានយន្ត១៩៨ស្លាក, តែមិនឃើញម៉ូតូ និងឡាន

​កណ្តា​ល​ ៖​ ប៉ូលិសខេត្តកណ្តាលបានបន្ត បេសកម្មរុករកភស្តុតាង ដែលក្រុមជនទទួលផលចោរកម្មបានបោះចូលក្នុងស្រះទឹក នៅថ្ងៃទី១៥ មីនា ២០១៨ដែល លោកឯក ស៊ុន រស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល បានដឹកនាំកងកម្លាំង ចុះប្រតិបត្តិការ ស្រាវ ជ្រាវ រុករក វត្ថុតាង នៅក្នុងស្រះទឹកនៅខាងលិច បន្ទាយភូមិ៣ បុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

​ជាលទ្ធផល អ្នកជំនាញ៣រូបបានចុះមុជរាវរកភស្តុតាងរយៈពេល៣ម៉ោង រកឃើញរួមមាន​ ១.ផ្លាកលេខម៉ូតូចំនួន ១៩៨ ស្លាក ក្នុងនោះភ្នំពេញ ១៣៨ស្លាក, កណ្តាល ​១០ ស្លាក, កំពង់ស្ពឺ០៧ ស្លាក, បន្ទាយមានជ័យ ០៥ស្លាក, កំពត ០៤ស្លាក, កំពង់ចាម០៤ស្លាក, បាត់ដំបង០៣ស្លាក, ស្វាយរៀង០២ស្លាក, ព្រៃវែង ០៣ស្លាក, តាកែវ ០៣ស្លាក, បាត់ដំបង​០៣ស្លាក, ឧត្តរមានជ័យ០១ស្លាក, ត្បូងឃ្មុំ ០២ស្លាក, ក្រចេះ ០២ស្លាក, កោះកុង ០២ស្លាក,​ កំពង់ឆ្នាំង ០២ស្លាក, ពោធិសាត់ ០២ស្លាក, ព្រះសីហនុ ០១ស្លាក, ស្លាកលេខចាស់០៤ស្លាក, ខេមរភូមិន្ទ០១ស្លាក, ស្លាកលេខ NGO. ០១, ស្លាកលេខរថយន្ត ០២ (មុខក្រោយ ៤​) និង៣.ដុំសោ ម៉ូតូ ០៦​។

​ម្ចាស់ម៉ូតូមួយចំនួនឆ្ងល់ថា«ឃើញតែស្លាកលេខ​....ម៉ូតូនៅឯណា? »។ ជុំវិញករណីនេះប៉ូលិសបានអំពាវនាវថា​ ​បើបងប្អូនបានពិនិត្យឃើញស្លាកលេខម៉ូតូឬឡានរបស់ខ្លួនសូមមកស្នងការដ្ឋាន ដើម្បីដាក់ពាក្យបណ្តឹងដើម្បីប៉ូលិសកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូង ដាក់ទោសជនល្មើសទាំងនោះឱ្យសមនឹងអំពើរបស់ពួកគេ​៕

adverise with khmeread