adverise with khmeread Toughpadn1 100646085 large

ស្ងាត់ៗ Panasonic ប្រកាស​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ពីរ​ស៊េរី​តែ​ថ្លៃ​ញាក់សាច់​!

​    ​ក្រុមហ៊ុន Panasonic កំពុង​ពង្រីក​ខ្លួន​ចេញពី​ការចាក់​ឬ​ស​ជាមួយ​កុំព្យូទ័រ​និង Tablet រឹងមាំ​របស់ខ្លួន ឥឡូវ​បានប្រកាស​នូវ​ស្មា​ត​ហ្វូ​ន​ពីរ​ម៉ូ​ដែល​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ពិព័រណ៍ Mobile World Congress ក្នុង​ទីក្រុង Barcelona​។​

​    ​ទូរស័ព្ទ Panasonic Toughpad FZ-F1 និង FZ-N1 ត្រូវបាន​រចនា​ឡើង​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​កាន់​ទូរស័ព្ទដៃ​ប្រៀប​បីដូច​ជា​កាន់​កុំព្យូទ័រ​អ៊ីចឹង​។ ក្រុមហ៊ុន Panasonic បាន​ហៅ​ទូរស័ព្ទ​មួយគូ​នេះ​ថា "Tablet មាន​ដង​កាន់​" ។​

​    ​ចំពោះ FZ-F1 គឺ​ប្រើប្រាស់​នូវ Android Lollipop 5.1 ប៉ុន្ដែ FZ-N1 វិញ​ប្រើ​នូវ​ប្រព័ន្ធ​ដំណើរការ Windows 10 ទៅវិញ​។ ទូរស័ព្ទដៃ FZ-N1 ដែល​ប្រើ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ត្រូវបាន​គេ​រចនា​ឡើង​ដើម្បី​គុណភាព​និង​សមត្ថភាព សម្រាប់​អ្នកជំនួញ​។​

​    ​ទូរស័ព្ទ​ទាំងពីរ​មាន​ទំហំ ៤,៧​អ៊ី​ញ និង​អេក្រង់​មាន​កម្រិត 720p ដែលមាន​លក្ខណៈសម្បត្តិ​ដូចនឹង iPhone និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដែរ​។ ទូរស័ព្ទ​ទាំងពីរ​មាន​ទំហំ RAM 2GB និង​អង្គ​ចងចាំ 16GB និង​ប្រើ​នូវ Processor quad-core Qualcomm Snapdragon ទំហំ 2.3GHz​។

​    ​តម្លៃ F1 ប្រហែល ១.៤៩៩ ដុល្លារ និង N1 មានតម្លៃ ១.៥៩៩ ដុល្លារ​អាមេរិក​៕

adverise with khmeread
ប្រភព៖ pcworld​

អ្នកនឹងចូលចិត្ត

មតិយោបល់