ឪពុកម្នាក់នាំកូនស្រីអាយុ ៤ ឆ្នាំជិះកង់ជុំវិញប្រទេសចិន ក្នុងគោលបំណងឱ្យកូនគាត់ចេះផ្សងព្រេងតាំងពីតូច

ឪពុកមួយរូប បច្ចុប្បន្នមានវ័យ ៣៧ឆ្នាំ មកពីទីក្រុងតង់សាន ខេត្តហឺប៉ី បាននាំកូនស្រីរបស់ខ្លួនតាំងពីអាយុ ៤ឆ្នាំជិះកង់ឆ្លងកាត់ជុំវិញប្រទេសចិនក្នុងឆ្នាំ២០១៥។

ដំណើរផ្សងព្រេងរបស់ពួកគេយ៉ាងហោចណាស់បានចំណាយពេលចំនួន ៧៦១ថ្ងៃ ហើយបានឆ្លងកាត់ស្ទើរគ្រប់ខេត្ត និងតំបន់របស់ប្រទេសមួយនេះ។

លោក Qi Hailiang បាននិយាយថា គាត់ចង់ផ្តល់ដល់កូនស្រីរបស់ខ្លួននូវភាពខុសប្លែកមួយ និងជីវិតកុមារភាពដែលពោរពេញទៅដោយការផ្សងព្រេង៕


adverise with khmeread