អាមេរិកកំពុងបើកការស៊ើបអង្កេតរឿងរលំបាក់ស្ពានថ្មើរជើងទើបសង់រួចសង្កត់ស្លាប់និងរបួសមនុស្សច្រើននាក់

យ៉ាងហោចណាស់មនុស្សបួននាក់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ពេលដែលស្ពានថ្មើរជើងមួយបានបាក់រលំនៅជិតសាកលវិទ្យាល័យ Florida International University។ នេះបើយោងតាមសម្តីប្រធានក្រុមពន្លត់អគ្គិភ័យទីក្រុងម៉ៃអាមី លោក Dave Downey បានបញ្ជាក់។

យ៉ាងហោចណាស់រថយន្តចំនួន៨គ្រឿងត្រូវបានសង្កត់នៅក្រោមស្ពាន និងយ៉ាងហោចណាស់មនុស្សចំនួន៩នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។

អភិបាលរដ្ឋផ្លរីដាលោក Rick Scott បាននិយាយថារដ្ឋនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកំណត់ថាតើកំហុសបច្ចេកទេសអ្វីដែលនាំឱ្យមានការដួលរលំនេះ ហើយប្រសិនបើដូច្នោះមែន គេនឹងចាប់មនុស្សដែលទទួលខុសត្រូវចំពោះការបាក់ស្ពាននេះ។

តួស្ពានមួយនេះទើបនឹងដំឡើងរួចរាល់កាលពីថ្ងៃសៅរ៍អាទិត្យមុននេះ ដែលជាកិច្ចខិតខំមួយដើម្បីបង្កើនសុវត្ថិភាពទៅលើកំណាត់ផ្លូវដ៏មមាញឹក ដែលសិស្សសាកលវិទ្យាល័យ FIU ត្រូវបានបាត់បង់ជីវិតដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តមួយគ្រឿងកាលពីឆ្នាំមុន។

គេមិនច្បាស់ទេថាហេតុអ្វីបានជាស្ពានដែលកំពុងសាងសង់នេះ បានដួលរលំនៅលើផ្លូវហាយវ៉េដ៏មមាញឹកមួយនេះ៕

adverise with khmeread