ប៉ូលិសខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន ឃាតករបានហើយ ​

​ភ្នំពេញ​ ៖​ ឃាតករម្នាក់ត្រូវបានប៉ូលិសខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន នា​រសៀល​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ​តែម្ដង ដែល​ស្ថិតនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពីសម្លាប់បុរសម្នាក់នៅ​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា ជនដៃដល់​ឈ្មោះ អាន សុភាព អាយុ២៥ឆ្នាំ ស្នាក់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​ចំណែក​បុរសរងគ្រោះ ឈ្មោះ អែន សុជាតិ ហៅ​វិត អាយុ២០ឆ្នាំ ស្រុកកំណើត ភូមិ​ព្រៃ​រំដួល ឃ​សេដ្ឋកិច្ច ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ ធា​រី អាយុ​ជាង​ឆ្នាំ។

​ប៉ូលិសបន្តថា មុន​ឈានទៅដល់​ការ អារ.ក សម្លាប់​បុរស​ខាងលើ ដោយ​ខ្លួន​ខឹង​នឹង​បុរស​នោះ (អតីត​មិ​ត្ដ​ភក្ដិ) តែងតែ​មក​ឌឺដង, ក្រោយពី​ជន រងគ្រោះ បាន​យក​ស្ដ្រី ឈ្មោះ ធា​រី (អតីត​ប្រពន្ធ​ជនដៃដល់) យក​ធ្វើជា​ប្រពន្ធ​វិញ ហើយ​តែ​តែង​មក​ឌឺដង​ថែមទៀត ធ្វើ​ឱ្យ​ខ្លួន​ខឹង​មិនអាច​ទ្រាំ​បាន ក៏​សម្រេចចិត្ត អារ.ក សម្លាប់ចោល​តែម្ដង។

​ករណី​ឃាត​កម្មនេះ បានកើត​ឡើង នៅ​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដោយ​ប្រជាពលរដ្ឋ ប្រទះឃើញ​បុរស​ម្នាក់ ត្រូវគេ​អារ.ក សម្លាប់​ឱប​ជាប់ នឹង​គល់ឈើ ស្ថិតក្នុង​ដី​ឡូដ៍​មួយកន្លែង ជិត​ការ​រដ្ឋា​ន​សាងសង់​បុរី​ផ្ទះល្វែង ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ៕

adverise with khmeread