0

សញ្ញា ៩ បង្ហាញថា រាងកាយ​របស់​អ្នក​កំពុង​ត្រូវការ​អាហារ​រូប​ត្ថ​ម្ភ​ដែល​ល្អប្រសើរ​

​    ​ពី​តូច​យើង​តែងតែ​ឮ​គេ​ប្រាប់​ឱ្យ​ញ៉ាំ​អាហារ​មាន​សុខ​ភាពល្អ​ដើម្បីឱ្យ​រាងកាយ​មាំ​មួយ​។ ក្រៅពី​ត្រូវ​ទទួលទាន​ផ្លែ​ប៉ោម​ឱ្យបាន​មួយថ្ងៃ​មួយ​ផ្លែ​ហើយ​នោះ រាងកាយ​របស់​អ្នក​ក៏ត្រូវ​ការ​អាហារ​រូប​ត្ថ​ម្ភ​ល្អ​ដល់​សុខភាព​ជាច្រើន​ទៀត​ដែរ​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​បង្ហាញ​នូវ​កង្វះ​ជីវជាតិ ដែល​អ្នក​គួរតែ​មើល​ឱ្យ​បានដឹង​ជាមុន​។​
​    ​
​     ១. បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​
​    ​ប្រសិនបើ​អ្នកមាន​បញ្ហា​ទល់លាមក ឬ​រាគរូស អ្នក​ច្បាស់​ជា​កំពុង​ខ្វះ​នូវ​ជាតិ​សរសៃ​ហ្វា​យ​បឺ​ហើយ​។ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​ពិ​សាមី​ធ្វើ​ពី​ស្រូវ​សាលី ឬ​នំកន្ទក់ ដើម្បីឱ្យ​ពោះវៀន​មាន​សុខ​ភាពល្អ​។

​    ​២. របួស​កម្រ​ជាសះស្បើយ​
​    ​ប្រសិនបើ​អ្នក​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​ព្យាបាល​របួស នោះ​មានន័យថា​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់​ឡូរី និង​ប្រូតេអ៊ីន ដែលជា​ជីវជាតិ​ជួយ​ឱ្យ​ការព្យាបាល​ឆាប់​ជាសះស្បើយ​។​

​    ​៣. សក់​ផុយ​
​    ​ប្រសិនបើ​សក់​អ្នក​ផុយ​ដូច​ចំបើង និង​អាច​ដក​បាន​យ៉ាង​ងាយ នោះ​អ្នក​ប្រហែលជា​ត្រូវមាន​ជាតិ​ប្រូតេអ៊ីន​ឱ្យបាន​ច្រើន​នៅក្នុង​របប​អាហារ​របស់​អ្នក​។ សាច់​មួយចំនួន​ផ្ទុក​នូវ​ជាតិ​ប្រូតេអ៊ីន​ដែលមាន​សុខភាព​ល្អ ប៉ុន្តែ​ប្រសិនបើ​អ្នក​គឺជា​អ្នក​ហូប​បួស អ្នក​អាច​ទទួលទាន​សណ្តែក ស៊ុត និង​គ្រាប់​ផ្លែឈើ​។

​    ​៤. ក្រចក​ផុយ​
​    ​ប្រសិនបើ​ក្រចក​អ្នក​ផុយ អ្នក​អាច​ខ្វះ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​។ សូម​ទទួលទាន​ផ្លែ​បឺ​រ (Avocado) ស្រូវ​សាលី និង​ចេក​!

​    ​៥. ចាស់​មុន​អាយុ​
​    ​ការសិក្សា​បានបង្ហាញ​ថា របប​អាហារ​មិន​គ្រប់គ្រាន់​អាចបង្កើត​ស្នាម​ជ្រួញ​នៅលើ​មុខ​តាំងពីក្មេង​។ ដើម្បី​កម្ចាត់​បញ្ហា​នេះ អ្នក​ត្រូវ​ទទួលទាន​អាហារ​ណា​ដែល​ផ្ទុក​នូវ​វីតាមីន A និង E​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក៏​ជា​មិត្តសម្លាញ់​របស់​អ្នក​ដែរ​។ អ្នក​អាច​ទទួលទាន​បន្លែ និង​ផ្លែឈើ​ដើម្បី​បង្គ្រប់​វីតាមីន​ទាំងនេះ​។

​    ​៦. ត្រជាក់​ដៃ​
​    ​ត្រជាក់​ដៃ​គឺ​ដោយសារតែ​លំហូរ​ឈាម​ក្នុង​ខ្លួន​មិនល្អ​ប្រសើរ ប៉ុន្តែ​វា​ក៏​អាច​មានន័យថា​អ្នក​កំពុង​ខ្វះ​ជាតិ​អ៊ីយ៉ូត​ផងដែរ​។ អ្នក​គួរ​ពិសា​អាហារ​សមុទ្រ​ដូចជា​បង្គារ និង​សា​រ៉ា​យ​សមុទ្រ​។ អាហារ​សម្បូរ​ជាតិ​អ៊ីយ៉ូត​មានដូចជា ទឹកដោះគោ​យ៉ា​អួ និង​ដំឡូងបារាំង​។​

​    ​៧. ប្រេះ​អណ្តាត​
​    ​ប្រេះ​អណ្តាត​គឺ​បណ្តាលមកពី​កង្វះ​វីតាមីន B ដូច្នេះ​អ្នក​គួរ​ពិសា​ត្រី សណ្តែកសៀង និង​កន្ទក់​ឱ្យបាន​ច្រើន​។​

​    ​៨. ស្បែក​ស្ងួត​
​     ស្បែក​ស្ងួត​អាច​បណ្តាលមកពី​ផ្តាសាយ និង​កង្វះ​ជាតិ​វីតាមីន A​។ សូម​ញ៉ាំ​ការ៉ុត ស្លឹក​បន្លែ​បៃតង និង​សាច់​ក្រហម​។ អ្នក​ច្បាស់​ជា​សប្បាយចិត្ត​ពេល​ដឹងថា បឺ​រ​ក៏មាន​វីតាមីន A ដែរ​។

​    ​៩. ធ្មេញ​ស្អុយ​
​    ​ធ្មេញ​ស្អុយ​គឺជា​សញ្ញា​បង្ហាញថា​អ្នក​ត្រូវ​កាត់បន្ថយ​រប​ស់​ផ្អែម​ហើយ ប៉ុន្តែ​ឈាម​តាម​អញ្ចាញ​ក៏​ចង្អុល​បង្ហាញថា​អ្នក​កំពុង​ខ្វះ​វីតាមីន C ដែរ​។ សូម​ញ៉ាំ​ក្រូច និង​ខាត់ណា​ឱ្យបាន​ច្រើន​៕ 

ប្រភព៖ វ៉ា​យ​រ៉​ល​ណូ​វ៉ា​

អ្នកនឹងចូលចិត្ត

មតិយោបល់