លោក Antonio Conte ៖ មិនសំខាន់ទេ ទោះបីមិនបានលើកពាន នៅរដូវកាលនេះក៏ដោយ

          លោក Antonio Conte និយាយថា វាមិនសំខាន់ទេ ប្រសិនបើ​ក្រុម​ឆេល​ស៊ី​បញ្ចប់​រដូវកាល​ដោយ​មិនបានលើក​ពាន​នោះ។

          តោខៀវឆេលស៊ី​នឹង​ប្រឈមមុខជាមួយក្រុម Leicester នៅ​ពហុកីឡា

ដ្ឋាន King Power Stadium នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​ពួកគេមាន​បំណង​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ FA Cup ។

          ប៉ុន្តែ​លោក Conte បាន​និយាយថា ក្រុម​របស់​លោក​មិន​ចាំបាច់​លើក​​ពាន​ ដើម្បីបង្ហាញថា បង្ហាញពីជោគជ័យរបស់ខ្លួននោះ​ទេ ហើយ​លោកសប្បាយចិត្ត​នឹងការងារ​ដែល​លោក​បាន​ធ្វើ​ជា​មួយ​ក្រុម​នេះ​ ចាប់តាំងពី​រដូវក្តៅ។

          ក្រុម​ឆេលស៊ី​ត្រូវ​បាន​ទម្លាក់ចេញពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ក្រប​ខណ្ឌឆេម​ពាន​លីកដោយ​ក្រុម Barcelona កាលពីពាក់កណ្តាល​សប្តាហ៍​។ លោក Conte បាន​និយាយថា “​ប្រាកដ​ណាស់ យើង​ត្រូវ​តែ​ព្យាយាម​លើកពាន​ យើង​ត្រូវតែ​ព្យាយាម​ឈ្នះ​ការ​ប្រកួត​នេះ”។

          លោកបន្ត​ថា “​ប៉ុន្តែ​ខ្ញុំសូមបញ្ជាក់​ឡើង​វិញ។ វាមិនសំខាន់​ទេ។ ច្រើន​លើកមក​ហើយ យើងបានប្រៀបធៀប​រដូ​វកាល​ល្អនិង​រដូវកាល​មិនល្អជុំវិញថា តើអ្នក​នឹង​ទទួល​បាន​អ្វីទៀត”។

          គ្រូបង្វឹក​អ៊ីតាលី​រូបនេះ​បាន​លើកពាន​ជាមួយ​នឹង​អាណត្តិ​ដំបូង​របស់​លោកនៅ​អង់គ្លេស​កាល​ពីរដូវកាល​មុន ប៉ុន្តែ​លោកធ្វើ​មិនសូវ​បាន​ល្អនៅ​រដូវ​កាល​ទី​២​របស់​លោក ហើយ​នៅពេលនេះ ក្រុម​របស់​លោក​កំពុងប្រឹងប្រែង​ស្វែងរក​កៅអីក្នុងក្រុមកំពូល​ទាំង​បួន​ ដើម្បី​ជាប់​លេងនៅ​ក្របខណ្ឌឆេមពាន​លីករដូវកាល២០១៨-១៩។

ប៉ុន្តែ​គ្រូបង្វឹក​រូបនេះអះអាងថា ពាន​មិនមែនជារឿងតែមួយ​គត់នោះទេ ហើយ​ថា លោកពេញ​ចិត្ត​ការងារ​និង​អ្វីដែល​កីឡាករ​របស់​លោក​ធ្វើ​កន្លងមក៕

adverise with khmeread