Jack Wilshere ប្តេជ្ញាតបស្នងចំពោះលោក Gareth Southgate បន្ទាប់ពីត្រូវបានកោះហៅចូលជម្រើសជាតិ

Jack Wilshere អន្ទះសា​ចង់បង្ហាញប្រាប់​អ្នក​មាន​មន្ទីលសង្ស័យទាំង​នោះថា ពួកគេ​ពិតជាយល់ខុស​។ Wilshere អះអាងថា ខ្លួន​នឹង​តបស្នង​ដល់ការ​ជឿជាក់របស់​​គ្រូបង្វឹក Gareth Southgate ។

          ខ្សែបម្រើ​​ក្លឹប Arsenal រូបនេះ​ មិនបាន​ចាប់​ផ្តើម​ការ​ប្រកួត​នៅ​ក្របខណ្ឌព្រីមីញ៉េ​លីកនៅ​រដូវកាល​នេះ រហូត​ដល់​ពាក់​កណ្តាល​ខែ​ធ្នូ​ បន្ទាប់ពី​ជាសះស្បើយ​ពី​របួស​បាក់ឆ្អឹងកជើង​ដែល​កើត​មាន​កាលពីខែមេសា​ ខណៈ​លេងខ្ចីជើងទៅក្លឹប Bournemouth ។

          ចាប់តាំងពីពេលនោះមក Wilshere ធ្វើ​បាន​ល្អ និង​បាន​បង្ហាញ​សញ្ញា​ថា ខ្លួន​ចាប់ផ្តើម​វិលត្រឡប់​ទៅរក​ភាព​ល្អប្រសើរ​របស់ខ្លួន​ឡើង​វិញ។

លោក Southgate កំពុង​ពិចារណា​កោះហៅ​ Wilshere មកចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិអង់គ្លេស​សម្រាប់ជំនួប​មិត្ត​ភាព​ជាមួយ​ក្រុម​ហូឡង់នៅថ្ងៃសុក្រ​និង​ជាមួយក្រុមអ៊ីតាលី​បួន​ថ្ងៃក្រោយ។ ប្រ​សិន​បើ​កីឡាករ​អាចលេងបាន​ចន្លោះពីពេលនេះដល់ខែមិថុនា​នោះ កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​នឹង​បង្ហាញមុខ​នៅ​វើលខាប់​រដូវ​ក្តៅ​ឆ្នាំ​នេះ។

          Jack Wilshere ប​ន្តថា​ “​ខ្ញុំ​យល់ថា ខ្ញុំ​មិនបានលេងឲ្យ​ក្រុម​ជម្រើស​ជាតិ​មួយរយៈ ដូច្នេះគ្រប់គ្នា​នឹង​តាម​មើលខ្ញុំ ប៉ុន្តែ​ខ្ញុំមាន​ទំនុកចិត្ត​លើ​សមត្ថភាពរបស់ខ្ញុំ​និង​ត្រៀមខ្លួន​សម្រាប់​បង្ហាញសមត្ថភាព​ជាថ្មី”៕

adverise with khmeread