Romelu Lukaku មានទំនុកចិត្តថា Alexis Sanchez នឹងក្លាយជាកីឡាករកំពូលនៅ Old Trafford

ខ្សែប្រយុទ្ធ Romelu Lukaku បាន​គាំទ្រ​ Alexis Sanchez ឲ្យ​បង្ហា ញ​ភាព​អស្ចារ្យ​របស់​ខ្លួន​សម្រាប់ក្លឹប​ម៉េនឆេស្ទ័រ យូណាយធីត បន្ទាប់ពី​ខ្សែប្រយុទ្ធរូបនេះ​ធ្វើមិនសូវ​បាន​ល្អសម្រាប់​យូណាយធីត​។

Sanchez រកបាន​គ្រាប់បាល់​ត្រឹម​តែ​១គ្រាប់ប៉ុណ្ណោះ​ក្នុង​១០​ប្រ កួត​ ចាប់​តាំងពី​ចាកចេញពី​ក្លឹប Arsenal កាលពីខែមករា​ ហើយ​ Sanchez បាន​ក្លាយជា​កីឡាករ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ជាងគេ​របស់​យូណាយធីត​ គឺច្រើន​ជាង ៤៥០.០០០ផោន​ក្នុង​មួយសប្តាហ៍។

ខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះលេងមិនសូវបានល្អនៅ​ពហុកី​​​ឡាដ្ឋាន Old Trafford គឺផ្ទុយពីអ្វីដែលគេធ្លាប់ហៅ​ថា ជា​ខ្សែប្រយុទ្ធដ៏គ្រោះ​ថ្នាក់បំផុត​សម្រាប់​ខ្សែការពារនៅព្រីមីញ៉េលីក នៅពេលកីឡាករ​រូបនេះ​លេងឲ្យ​អាសេណល។

          Lukaku ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក​ជឿជាក់ថា Sachez នឹង​ក្លាយជា​កីឡាករ​កំពូល​នៅ​ពហុកីឡាដ្ឋាន Old Trafford នៅពេល​កី​ឡាករ​រូបនេះសម្របខ្លួន​បាន។

          Lukaku ធ្វើ​បាន​ល្អច្រើន​ បន្ទាប់ពី​ផ្ទេរមកកាន់ពហុកីឡាដ្ឋាន Old Trafford ក្នុង​តម្លៃ​៧៥​លានផោន​ពីក្លឹប Everton ។ កីឡាកររូបនេះ​រកបាន​១១​គ្រាប់ក្នុង១០​ប្រកួត​ដំបូង​របស់ខ្លួន​សម្រាប់​យូណាយធីត ៕

adverise with khmeread