adverise with khmeread Screen shot 2015 11 09 at 2.01.44 pm

វិធី​ចម្លង​កូនសោ​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់រ​កជាង​!

​    ​ការដែល​មានកូន​សោ​សា​គួ​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការចាក់​សោ​ជាប់​អ្វីមួយ រួចហើយ​បាត់​កូនសោ​ដើម​។ ខាងក្រោម​នេះ​គឺជា​វិធី​សាមញ្ញ​បំផុត​ដែល​មនុស្ស​គ្រប់គ្នា​អាចធ្វើ​បាន​។

​     វិធីសាស្ត្រ​ធ្វើ​កូនសោ​ដោយ​ខ្លួនឯង​៖
​    ​- ដំបូង​ត្រូវយក​កូនសោ​ពិត​មក​អាំង​លើ​ភ្លើង​ដែក​កែះ ហើយ​ប្រសិនបើ​បារម្ភ​ខ្លាច​រលា​កដៃ អ្នក​អាច​យក​ដង្កាប់​មក​ចាប់​ក៏បាន​។
​    ​- នៅពេល​កូនសោ​ចាប់ផ្តើម​ប្រែជា​ពណ៌​ខ្មៅ​ហើយ សូម​ទុក​វា​ចោល​ឱ្យ​ត្រជាក់​។​
​    ​- យក​ស្កុ​តបិត​មួយ​បន្ទះ រួច​យកមក​បិត​ពីលើ​កូនសោ​ដើម្បី​ផ្តិត​យក​ស្នាម​កូនសោ​។
​    ​- បន្ទាប់មក​គាស់​គម្រប​កំប៉ុង​ទឹកដោះគោ​យកមក​ដាក់​លើ​តុ រួចហើយ​យក​ស្កុ​ត​ដែល​ផ្តិត​បាន​ស្នាម​កូន​សោម​កបិត​ពីលើ​បន្ទះ​កំប៉ុង​ទឹកដោះគោ​។ អ្នកនឹង​ឃើញ​ស្នាម​កូនសោ​ពិត​ជាប់​នៅលើ​បន្ទះ​គម្រប​កំប៉ុង​ទឹកដោះគោ​។
​    ​- យក​កន្ត្រៃ​មក​កាត់​ឱ្យ​ត្រូវ​តាម​ស្នាម​កូនសោ​នោះ រួចហើយ​អ្នកនឹង​ទទួលបាន​កូនសោ​ចម្លង​មួយ​ទុក​ប្រើ​យ៉ាង​ងាយស្រួល មិនចាំបាច់​ទៅរក​ជាង​នោះឡើយ​។

​    ​សូម​មើល​វីដេអូ​ដើម្បីឱ្យ​កាន់តែ​ជាក់ច្បាស់​៕

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់