ស្គាល់អត្តសញ្ញាណនារី ដែលឃាតករសម្លាប់ញាត់ចូលក្នុងធុងទឹកកក

​កណ្ដាល​ ៖​ ស្ត្រីរងគ្រោះទើបត្រឡប់មកពីធ្វើការនៅប្រទេសកូរ៉េជាង១ឆ្នាំហើយក្រោយទូរស័ព្ទលេងចូលពីរបីថ្ងៃទើបដឹងថាឃាតករសម្លាប់​ បាត់បង់ម៉ូតូ១គ្រឿងនិងគ្រឿ​ងអលង្កការមួយចំនួន។

​លោក ហុន បងថ្លៃប្រុសស្ត្រីរងគ្រោះបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យឿន ធានី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានឪពុកឈ្មោះ យិន យឿន អាយុ៦៨ឆ្នាំ និងម្តាយឈ្មោះ ផល សៀន អាយុ៦៤ឆ្នាំ។

​លោកបានបន្តថា ប្អូនថ្លៃស្រីរបស់គាត់ទើបប្រឡប់មកពីធ្វើការនៅប្រទេសកូរ៉េបានជាង១ឆ្នាំប៉ុណ្ណោះ​។ ក្រោយត្រឡប់មកពីប្រទេសកូរ៉េវិញ នាងស្នាក់នៅរាជធានីភ្នំពេញ ហើយកាលពីថ្ងៃទី០២ មីនា ២០១៨កន្លងទៅនេះ នាងបានមកលេងស្រុកយកលុយចំនួន៥លានរៀ​ល ដោយប្រាប់ថា «យកទៅបង្គ្រប់ដើម្បីបើកហាងអ៊ុតសក់ ធ្វើក្រចក​»​។
ក្រោយត្រឡប់ទៅភ្នំពេញវិញ ទូរស័ព្ទអាចទាក់ទងគ្នាបានធម្មតា ទើបតែហៅលែងចូលពីរបីថ្ងៃ ក៏ទទួលដំណឹងថា ត្រូវឃាតករសម្លាប់នាងបាត់ទៅហើយ​​។

​លោកបន្តទៀតថា ទ្រព្យ​សម្បត្តិដែលនៅជាប់ហ្នឹងខ្លួនរបស់នាងរួមមានម៉ូតូ ZOOMER​ X ខ្សែ ក ខ្សែជើង ខ្សែដៃ កងដៃ និងចិញ្ចៀនពេជ្រ ១វង់ផងដែរ។

​គួររំលឹកថា កាលពីវេលាម៉ោង០២ និង២៤នាទីរសៀល ថ្ងៃទី១៦ មីនា ២០១៨កន្លងទៅនេះ នៅចំណុចគល់ស្ពានព្រែករូងទី២ ផ្នែកខាងលិចតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រជាពលរដ្ឋអ្នកបើកម៉ូតូកង់បី បានប្រទះឃើញធុងទឹកកកពណ៌ក្រហមចំណុះ ២០០ លីត្រមួយចាក់សោ រួចក៏ បានរាយការណ៍ប្រាប់ប៉ូលិសចរាចរណ៍ ដែលឈរនៅគោលដៅក្បែរនោះ។

​ភ្លាមនោះសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ឃើញធុងទឹកកកខាងលើមានចាក់សោពណ៌ខ្មៅ​។ បន្ទាប់មកសមត្ថ​កិច្ចបានកាត់ត្រចៀកធុងទឹកកក ក៏ឃើញសាកសពមនុស្សស្រីម្នាក់អាក្រាយកាយនៅខាងក្នុង​ ព្រមទាំងកាប់ចិញ្ច្រាំទៀតផង​​។

​ប្រភពជំហានដំបូង​បានបញ្ជាក់ថា​ នារីរងគ្រោះមាន អាយុចន្លោះពី ២៨ ឆ្នាំ ទៅ ៣៥ ឆ្នាំ មានកម្ពស់ ១,៥០ ម៉ែត្រ និងមានសម្ភារៈដូចជា មួកសុវត្ថិភាព១ កាបូបដៃ១ក្នុងនោះមានស៊ីម
ទូរស័ព្ទ១, កាំបិតចិតបន្លែចុងស្រួចដងធ្វើពីឈើបាក់ផ្លែ១​, អាវពណ៌លឿង១ ខ្សែភ្លើងមានឌុយដាក់ក្នុងថង់ប្លាស្ទិក១, អាវទ្រនាប់ពណ៌ផ្កាឈូក១​, ដបទឹកបរិសុទ្ធ១, ​រ៉ូបពណ៌ផ្កាឈូក១មានប្រឡាក់ឈាម, កន្សែងពោះគោពណ៌ ស ឆ្នូត១​, ម៉ាសពណ៌ខៀវ១ ស្បែកជើងស្រី១គូ និងស្បៃដុសខ្លួន១។

​នៅលើមុខសាកសព និងស្មាខាងស្តាំ មានស្នាមបាញ់ស្ព្រាយ (ថ្នាំពណ៌ខ្មៅ​) មានស្នាមរបួសត្រង់គុម្ពត្រចៀកខាងស្តាំមុតរយះដល់ថ្ពាល់ ដាច់រយះសៀតថ្កាខាងស្តាំ រលាត់ស្បែកដើមដៃទាំងសងខាង មានស្នាមមុតនៅលើទ្រូងនិងលើពោះចំនួន ២០ កន្លែង ធ្លុះ៧ កន្លែង ឈាមហូរចេញពីមាត់ បាក់ឆ្អឹងចង្ការ របូតធ្មេញដាក់ខាងក្រោម របួសបបូរមាត់ខាងស្តាំ១កន្លែង របួសច្រមុះខាងស្តាំ១កន្លែង ស្នាមរោលខ្លោចរលាត់ស្បែកខាងក្រោយខ្នង ស្នា​មរោលខ្លោចកំបះគូទ ទាំងសងខាង ស្នាមរោលខ្លោចរលាត់ស្បែកកំភួនជើងទាំងសងខាង ស្នាមជាំភ្លៅឆ្វេង១ កន្លែង​ និងរលាត់ស្បែកជង្គង់ខាងស្តាំ១កន្លែង និយាយរួមគឺសុះសាច់តែម្តង​។

​ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានបឋមថា ជាករណីឃាតកម្មដោយការធ្វើទារុណកម្ម សម្លាប់រួច ដាក់ក្នុងធុងទឹកកក រួចយកមកទម្លាក់ចោលក្នុងភូមិសាស្ត្រ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ហើយសមត្ថិច្ចកំពុងធ្វើការស៊ើបអង្កេតបន្ត ដើម្បីរកមុខសញ្ញាជនល្មើសយកមកផ្តន្ទាទោស៕

adverise with khmeread