«ស្នេហាត្រីកោណ​» បុរសម្នាក់គំរាមសម្លាប់​នារីរងគ្រោះ

​តាកែវ​ ៖​ ដោយសារតែរឿងស្នេហាត្រីកោណ​ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពី​ព្រឹកថ្ងៃទី១៨ មីនា ​ឆ្នាំ២០១៨នេះ​ ដោយបានយកគ្រាប់កាំភ្លើងខ្លីទៅព្យួរនៅមុខផ្ទះនារីម្នាក់​ ជាមួយនឹងការគំរាមសម្លាប់នាង​ បើនាងបន្តស្រឡាញ់ប្រុសផ្សេង​។

​ហេតការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាមោង៨យប់ថ្ងៃទី១៦ មីនា ២០១៨ នៅចំណុចផ្ទះនារីរងគ្រោះស្ថិតនៅភូមិសម្តចពាន់​ ឃុំក្តាញ់​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ម៉ាង​ ចន្ធី​ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ​ ស្នាក់នៅភូមិព្រៃជប់​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ​​។

​ចំណែកនារីរងគ្រោះឈ្មោះ ច.ច.ថ អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិសម្តចពាន់​ ឃុំក្តាញ់​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ។

​ប៉ូលិសបន្តថា​ នៅវេលាមោង៨យប់ថ្ងៃទី១៦ មីនា ២០១៨​ នៅចំណុចផ្ទះនារីរងគ្រោះស្ថិតនៅភូមិសម្តចពាន់​ ឃុំក្តាញ់​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវជនសង្ស័យបានយកគ្រាប់កាំភ្លើងខ្លីលេខ 61-04 មួយគ្រាប់ដាក់ក្នុងប្រអប់បាយពណ៌ស​ រួចច្រកក្នុងថង់ប្លាស្ទីចទៅព្យួរនៅទ្វារផ្ទះជនរងគ្រោះ​ ហើយគំរាមថា «នឹងសម្លាប់ចោល»។

​បន្ទាប់ពីទទួលបានពាក្យបណ្តឹង​ប៉ូលិសបានចុះទៅចាប់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ​​៕

adverise with khmeread