ឆ្នាំនីមួយៗសុទ្ធតែមានសមត្ថភាពពិសេសផ្ទាល់ខ្លួន តែយើងភាគច្រើនអត់ដឹងទាល់តែសោះ

* ឆ្នាំជូត
មនុស្សដែលកើតឆ្នាំជូត គឺជាពូកែអនុវត្ត និងសន្សំសំចៃ ហើយពួកគេផ្ដោតលើការសម្រេចគោលដៅឱ្យបាន និងមានប្រព័ន្ធច្បាស់លាស់ដើម្បីគោលដៅនោះ ជាមនុស្សងាយចុះសម្រុង និងប្រឹតប្រៀង កំប្លែង និងពូកែអៀនខ្មាស់។

* ឆ្នាំឆ្លូវ
មនុស្សកើតឆ្នាំឆ្កូវ គឺមានមន្តស្នេហ៍ និងចិត្តល្អ មិនចេះប្រកាន់ និងគួរឱ្យទុកចិត្ត ហើយមានភាពជាក់លាក់ និងប៉ិនស្រមើលស្រមៃ ហើយពួកគេជាមនុស្សពឹងពាក់ខ្លួនឯង និងប៉ិនប្រសព្វ។

* ឆ្នាំខាល
មនុស្សកើតឆ្នាំខាល គឺជាមនុស្សប៉ិនច្នៃប្រឌិត និងពូកែដាក់មនោសញ្ចេតនា ចេះយកចិត្តទុកដាក់ និងអាណិតអាសូរ មានចិត្តសប្បុរស និងមានក្តីសុបិនខ្ពស់ ហើយពួកគេគឺជាមនុស្សមានហេតុផលនិងគួរឱ្យស្រឡាញ់បំផុត។

* ឆ្នាំថោះ
មនុស្សកើតឆ្នាំថោះ គឺជាមនុស្សក្លាហាន និងមានព្រលឹងព្រលះ ពួកគេកើតមកដើម្បីក្លាយជាមេដឹកនាំ ហើយគួរឱ្យស្រឡាញ់ និងជឿជាក់លើខ្លួនឯង សកម្ម និងឆ្លាត។

* ឆ្នាំរោង
មនុស្សកើតឆ្នាំរោង គឺជាមនុស្សស្ងាត់ស្ងៀម និងគួរឱ្យទុកចិត្ត ហើយមានចិត្តសប្បុរស និងគួរឱ្យស្រឡាញ់ ម៉ឺងម៉ាត់ និងពូកែដោះស្រាយបញ្ហា ពួកគេចូលចិត្តពឹងខ្លួនឯង និងជួយគេឡើងក្លាយជាទម្លាប់។

* ឆ្នាំម្សាញ់
មនុស្សកើតឆ្នាំម្សាញ់ គឺជាមនុស្សពូកែបត់បែន និងមានជំនាញពេញខ្លួន ប៉ិននិយាយ និងកំប្លែង ប៉ិនប្រសព្វ និងពូកែវោហា ហើយពួកគេជាមនុស្សពោរពេញទៅដោយថាមពល និងសកម្ម។

* ឆ្នាំមមី
មនុស្សកើតឆ្នាំមមី គឺជាមនុស្សមានភាពរ៉ូមែនទិក និងចិត្តល្អ មានវិចារណញាណ និងការច្នៃប្រឌិត ឆ្លាតវៃនិងពូកែប្រុងប្រយ័ត្ន។

* ឆ្នាំមមែ
មនុស្សកើតឆ្នាំមមែ គឺជាមនុស្សចូលចិត្តចែករំលែក និងអច្ឆរិយៈ ប៉ិនប្រសព្វ និងគួរឱ្យស្រឡាញ់ បើកចិត្តទូលាយ ប្រសព្វនិយាយ ហើយស្មោះត្រង់និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។

* ឆ្នាំវក
មនុស្សកើតឆ្នាំវក គឺជាមនុស្សចេះគិតនិងចាស់ទុំ គួរឱ្យស្រឡាញ់ និងអាចពឹកពាក់បាន ចិត្តត្រជាក់ និងពូកែនិយាយ មានគំនិតវិជ្ជមាន និងរួសរាយ។

* ឆ្នាច
មនុស្សកើតឆ្នាំច គឺជាមនុស្សរឹងរូស និងចូលចិត្តបញ្ជាគេ ពោរពេញដោយមហិច្ឆតា និងមានវិញ្ញាណទី៦ ចិត្តល្អ ជាមនុស្សសកម្ម និងមានភាពទាក់ទាញ។

* ឆ្នាំកុរ
មនុស្សកើតឆ្នាំកុរ គឺជាមនុស្សសុទិដ្ឋិនិយម និងគំនិតជាមនុស្សសេរី ហើយចុះសម្រុងក្នុងសង្គម និង រីករាយ ស្មោះត្រង់ មនុស្សត្រង់ ប្រាជ្ញាមុត និងមើលឃើញវែងឆ្ងាយ៕

adverise with khmeread