មនុស្ស២នាក់របួសធ្ងន់កៀបជាប់ក្នុងរថយន្ត ដោយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤

ភ្នំពេញ​ ៖ មនុស្ស២នាក់រងរបួសធ្ងន់ កៀបជាប់ក្នុងកាប៊ីនរថយន្តសាំងយ៉ុង របស់សាលាអន្តរជាតិគីហ្សូណា ខណៈពេលបុកជាមួយរថយន្តកុងតឺន័រពេញទំហឹង​ នៅមុខបុរី New Town អូរឌឹម ផ្លូវជាតិលេខ៤ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ​ នៅវេលាម៉ោង០៤ និង​៤០នាទីទៀបភ្លឺ​ ថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០១​។

​តាមប្រភពពីកន្លែងបានឱ្យដឹងថា ដំបូង​ គេឃើញរថយន្តសាំងយ៉ុងរបស់សាលាអន្តរជាតិគីហ្សូណា ពាក់ស្លាកលេខភ្នំពេញ​ 2AN-5507 បើកយ៉ាងលឿន តាមផ្លូវជាតិលេខ៤ ពី់លិចទៅកើត​។

​លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែរេចង្កូតបុករថយន្តកុងតឺន័រ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 3B-7052 មួយគ្រឿង ធ្វើដំណើរពីលិចទៅកើត ពេញទំហឹងតែម្ដង បណ្ដាលឱ្យមនុស្ស២នាក់របួសធ្ងន់ កៀបជាប់ក្នុងកាប៊ីនរថយន្តសាំងយ៉ុងរបស់សាលាអន្តរជាតិគីហ្សូណា ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលធ្វើដំណើរឆ្លងកាត់បានជួយគាស់ទ្វារ ដើម្បីជួយមនុស្សដែលកៀបជាប់ក្នុងរថយន្ត​។

​តែគាស់មិនចេញទេក៏បានទាក់ទង ទៅក្រុមសង្គ្រោះ៧១១ មកជួយអន្តរាគមន៍កាត់ដែកនិងទ្វារឡាន ដើម្បីយកជនរងគ្រោះទាំង២នាក់ខាងលើចេញ រួចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

​ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះ៧១១ ជួយសង្គ្រោះ​ទាន់ពេលនិងឱ្យរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ​ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

​ចំណែក រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយក ទៅរក្សាទុក​ នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ ដើម្បីរង់ចាំភាគី ទាំងសងខាងចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់​៕

adverise with khmeread