លំនៅដ្ឋានកាន់តែស្អាត ជីវិតកាន់តែស្រស់ស្រាយ ជាមួយទូរទស្សន៍សាមសុង QLED TV

ប្រសិនបើអ្នកមានអារម្មណ៍ថាដូចជាខ្វះអ្វីម្យ៉ាងដែលអាចធ្វើឲ្យបន្ទប់ទទួលភ្ញៀវរបស់អ្នកកាន់តែស្អាតមួយកម្រិតទៀត ក្រុមហ៊ុនសាមសុងមានដំណោះស្រាយដ៏ឈ្លាសវៃមួយ។​

 

ទូរទស្សន៍សាមសុង QLED TV គឺជាជម្រើសមួយដ៏ពិសេស ដោយសារវាងាយអឹបជាប់ទៅជញ្ជាំង និងបង្កើនសម្រស់ក្នុងផ្ទះរបស់អ្នកបានល្អឥតខ្ចោះ ដោយមិនបន្សល់ទុកអ្វីរប៉ាត់រប៉ាយដែលអាចធ្វើឲ្យអ្នកបែកអារម្មណ៍នៅពេលកំពុងមើលទូរទស្សន៍។ ចូរមើលវីដេអូខាងក្រោមអំពីរបៀបផ្អឹបទូរទស្សន៍ទៅជញ្ជាំង។

មិនតែប៉ុណ្ណោះ សម្រាប់ទូរទស្សន៍សាមសុង QLED TV មិនមានបញ្ហាទាក់ទងនឹងបញ្ហាក្តៅដល់ម៉ាស៊ីននោះទេ ព្រោះទោះបីវាមានរាងស្តើងដែលធ្វើឲ្យវាអិបជាប់ទៅជញ្ជាំងបានល្អក៏ដោយ តែវានៅមានគម្លាតពីទូរទស្សន៍ទៅជញ្ជាំងរហូតដល់ ១៥ មីលីម៉ែត្រ ដែលអាចបញ្ចេញកម្តៅបានយ៉ាងល្អ។​

ទូរទស្សន៍ដ៏ស្រស់ស្អាតសមនឹងមានវិធីដើម្បីគ្រប់គ្រងខ្សែរប៉ាត់រប៉ាយ។ ជាមួយទូរទស្សន៍ QLED TV អ្នកអាចទុកកន្លែងខ្លះសម្រាប់តុបតែងផ្ទះរបស់អ្នក ដោយប្រើខ្សែតូចល្អិតមួយ Optical Cable ដែលអាចតភ្ជាប់ទៅនឹងឧបករណ៍ទាំងទ្បាយដែលភ្ជាប់ជាមួយទូរទស្សន៍តាមរយៈដុំ One Connect Box ។​

ក្រៅពីរូបរាង និងអារម្មណ៍ ការរួមបញ្ចូលគ្នានៃ HDR 1500 ជាមួយនឹងលក្ខណៈពិសេសរបស់ទូរទស្សន៍ QLED TV ធ្វើឲ្យបទពិសោធទស្សនារបស់អ្នកកាន់តែអស្ចារ្យ ដោយសារវានាំមកនូវរូបភាពច្បាស់រស់រវើក ដែលធ្វើឲ្យអ្នករំភើបរាល់ពេលបើកទូរទស្សន៍មើល។

សូមមើលរូបភាពខាងក្រោមដែលបង្ហាញថាទូរទស្សន៍ QLED TV ពិតជាធ្វើឲ្យកន្លែងរស់នៅរបស់អ្នកមើលទៅកាន់តែពិសេសជាងមុន។

 

 

 

adverise with khmeread