សម្តែងសៀកខុសបច្ចេកទេសរបូតដៃធ្លាក់បាក់កស្លាប់នៅអាមេរិក

អ្នកសម្តែងសៀកឱ្យក្រុមហ៊ុនកម្សាន្តដ៏ធំរបស់ពិភពលោករបស់ប្រទេសកាណាដា Cirque du Soleil មួយរូបបានស្លាប់ បន្ទាប់ពីធ្លាក់ទៅលើឆាកសម្តែង អំឡុងការសម្តែងសៀកតោងខ្សែមួយនៅក្នុងទីក្រុងតាំប៉ា រដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃសៅរ៍។

លោក Yann Arnaud វ័យ ៣៨ឆ្នាំ បានស្លាប់ដោយការរងរបួសធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ Tampa General Hospital បន្ទាប់ពីឧបទ្ទវហេតុដល់គួរឱ្យរន្ធត់នេះ ដែលបានកើតឡើងអំឡុងការសម្តែងមួយនៃដំណើរសម្តែងទេសចរណ៍ VOLTA ។

[caption id="attachment_8144" align="alignnone" width="634"] Yann Arnaud - Cirque du Soleil performer.[/caption]

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Cirque du Soleil បាននិយាយថា "ខណៈដែលគាត់កំពុងសម្តែងសៀកតោងខ្សែ ដែលជាការសម្តែងខ្ពស់ផុតដីដែលគាត់មានបទពិសោធន៍ជាយូរមកហើយនោះ លោក Yann Arnaud បានធ្លាក់ទៅលើឆាកសម្តែង។

ការសង្គ្រោះបន្ទាន់ត្រូវបានធ្វើឡើងភ្លាមៗ ហើយលោក Yann ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅជិតកន្លែងកើតហេតុ ដែលបន្ទាប់មកគាត់បានស្លាប់ដោយរបួស"៕

adverise with khmeread