adverise with khmeread Wrinkled face before and after

ក្រែ​ម​លាបមុខ​ផ្សំ​ខ្លួនឯង​នៅផ្ទះ​សម្រាប់​បំបាត់​ជ្រួញ​មាន​ប្រសិទ្ធភាព​អស្ចារ្យ​រយៈពេល​ត្រឹម ៧ ថ្ងៃ​

​    ​អាយុ​ជរា​នាំមក​នូវ​បញ្ហា​សុខភាព​ជាច្រើន ក្រៅពី​ធ្វើឱ្យ​អ្នកមាន​រូបរាង​ចាស់​ជ្រីវជ្រួញ​។ ទោះយ៉ាងណា ភាព​ជ្រីវជ្រួញ​គឺជា​រឿង​ទូទៅ​បំផុត​មួយ ដែល​គ្មាន​នរណាម្នាក់​ចង់បាន​នោះទេ ព្រោះ​វា​មាន​ផលប៉ះពាល់​ធំធេង​ដល់​សម្រស់​របស់​មនុស្ស និង​ធ្វើឱ្យ​មនុស្ស​មើលទៅ​ចាស់ ទោះ​អាយុ​មិនទាន់​ចាស់​ក៏ដោយ​។

​    ​ស្ត្រី​ជាធម្មតា​បាន​សាកល្បង​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បំបាត់​បញ្ហា​នេះ ដូចជា​ប្រើប្រាស់​ក្រែ​ម​លាបមុខ ឬ ការព្យាបាល​កែ​សម្ផស្ស​។ ប៉ុន្តែ​វិធីសាស្ត្រ​ទាំងនេះ​មិនអាច​ធានាថា​បាត់​ជ្រួញ​ទាំងស្រុង​នោះទេ​។
​    ​
​    ​ប្រសិនបើ​ប្រើ​ក្រែ​ម​ថ្លៃៗ​រយៈពេល​យូរ ស្បែក​នឹង​ស៊ាំ​ជាមួយនឹង​ផលិតផល ហើយ​លទ្ធផល​នឹងមិន​ដូច​ការរំពឹងទុក​នោះទេ​។

​    ​ទោះយ៉ាងណា អត្ថបទ​នេះ​នឹង​ផ្តល់ឱ្យ​អ្នក​នូវ​រូបមន្ត​សម្រាប់ធ្វើ​ក្រែ​ម​នៅផ្ទះ​ដោយ​ខ្លួនឯង ដែល​អាចជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ក្នុង​រយៈពេល​តែ ១ សប្តាហ៍​ប៉ុណ្ណោះ​។

​    ​តើ​គេ​ប្រើប្រាស់​អត្ថប្រយោជន៍​នៃ​គ្រឿងផ្សំ​ទាំងនោះ​សម្រាប់​អ្វី​?
​    ​
​    ​អ្នក​ប្រហែលជា​ត្រូវ​ចំណាយ​ពេលខ្លះ​លើ​ការរៀបចំ​ក្រែ​ម​មួយ​នេះ ប៉ុន្តែ​អ្នកនឹង​ឃើញថា​វា​មានតម្លៃ​សម្រាប់​សម្រស់​របស់​អ្នក ដោយសារតែ​អត្ថប្រយោជន៍​ជាច្រើន​ដែល​វា​ផ្តល់ឱ្យ​។ អត្ថប្រយោជន៍​មួយចំនួន​មានដូចជា​៖
​    ​- ផ្តល់​សំណើម​ដល់​ស្បែក​
​    ​- កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​
​    ​- គ្រឿងផ្សំ​ទាំងអស់​គឺ​សុទ្ធតែ​ធម្មជាតិ ដែល​ធ្វើឱ្យ​ក្រែ​ម​មាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​
​    ​- អ្នកនឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល ៧ ថ្ងៃ​

​    ​* គ្រឿងផ្សំ​ចាំបាច់​៖
​    ​- វ៉ា​សឺ​លីន (Vaseline) ២ ស្លាបព្រា​កាហ្វេ
​    ​- ស៊ុត​លឿង​មួយ​គ្រាប់​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​
​    ​- ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​
​    ​
​    ​* វិធី​ធ្វើ​ក្រែ​ម​លាបមុខ​ធម្មជាតិ​៖
​    ​ដំបូង រំលាយ​វ៉ា​សឺ​លីន​នៅលើ​ចំហាយ​ទឹក​ក្តៅ​។ ដំណើរការ​នេះ​ត្រូវ​ចំណាយពេល​ច្រើន​នាទី​បន្តិច​។ នៅពេល​វារ​លាយ ដក​វា​ចេញ ហើយ​បន្ថែម​ស៊ុត​លឿង ទឹកឃ្មុំ និង​ប្រេង​អូ​លីវ​ចូល​។ រួច​កូរ​វា​រយៈពេល​បី​បួន​នាទី​ឱ្យ​សព្វ​។ បន្ទាប់មក​ដាក់​ក្រែ​ម​នេះ​នៅក្នុង​ប្រដាប់​ផ្ទុក​មួយ​ត្រឹមត្រូវ​។ អ្នក​អាចដាក់​ក្នុង​ក្រឡ​ចាស់​ណាមួយ រួចហើយ​យកទៅ​ទុក​ក្នុង​ទូរ​ទឹកកក​។

​       * តើ​ប្រើប្រាស់​វា​ដោយ​របៀប​ម៉េច​?
​    ​បន្ទាប់ពី​សម្អាត​មុខ​រួចហើយ សូម​ម៉ាស្សា​ក្រែ​ម​នេះ​ថ្នមៗ​នៅលើ​ស្បែក​។ បន្ទាប់ពី​រយៈពេល ៣០ នាទី សូម​ជូត​ចេញ​នូវ​ក្រែ​ម​ដែល​ហៀរ​។ ដើម្បី​ធ្វើបែបនេះ​បាន សូម​ប្រើ​ក្រណាត់​សើម​ជូត ឬ​ក្រដាសអនាម័យ ឬ​បន្ទះ​ក្រដាស​ទន់ៗ​ត្រាំ​ក្នុង​ទឹក​យកមក​ជូត​។

​    ​លាប​ក្រែ​ម​នេះ​លើ​កន្លែង​ជ្រួញ​យ៉ាងតិច ២ ម៉ោង មុនពេល​ចូល​គេង ប្រសិនបើ​អ្នក​ចង់បាន​លទ្ធផល​ល្អប្រសើរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់