មិត្តស្រីសាច់សខ្ចីរបស់ពូទីនមកបោះឆ្នោតស្ងាត់ៗម្នាក់ឯង តែសុំលាក់បក្សដែលខ្លួនគាំទ្រ

ស្រីកំណាន់ចិត្តដែលជាអ្នកហាត់កាយសម្ព័ន្ធរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នាង Alina Kabaeva បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយខណៈដែលនាងបានបដិសេធនិយាយពីបក្សដែលនាងគាំទ្រ នាងបានបញ្ជាក់យ៉ាងច្បាស់ថា "គាត់ប្រាកដណាស់នឹងឈ្នះ"។

គូស្នេហ៍ដ៏អាថ៍កំបាំងវ័យ ៣៤ឆ្នាំរូបនេះ បានធ្វើដំណើរទៅឯងម្នាក់ទៅកាន់មណ្ឌលបោះឆ្នោតមួយនៅកណ្តាលទីក្រុងមូស្គូ ហើយបានបង្ហាញខ្លួនដោយមានពាក់ចិញ្ចៀនរៀបការណ៍មកជាមួយផងដែរ។

នាងបានផ្តល់លិខិតឆ្លងដែនរបស់ខ្លួនទៅដល់មន្រ្តីពិនិត្យការបោះឆ្នោតមួយរូបដែលបាននិយាយថា "យើងកំពុងរង់ចាំអ្នក យើងកំពុងរង់ចាំអ្នក ហើយអ្នកមិនឃើញមក..." ដោយជាពាក្យរិះគន់មួយសម្រាប់នាងដែលមកបោះឆ្នោតយឺត។

វិមានក្រឹមឡាំងជានិច្ចកាលតែងតែបដិសេធម្ចាស់មេដាយអូឡាំពិកមាសរូបនេះគឺជាជំទាវទីមួយសម្ងាត់របស់លោក ពូទីន ប៉ុន្តែការរំពឹងទុកអំពីអតីតសមាជិកសភាស្មោះត្រង់ម្នាក់នេះនៅតែបន្ត រួមទាំងមានការអះអាងថាពួកគេមានកូនជាមួយគ្នាផងដែរ។

លោក ពូទីន បានលែងលះអតីតភរិយាខ្លួន Lyudmila កាលពីឆ្នាំ២០១៤ បន្ទាប់ពីមានការព្រមព្រៀងគ្នាប្រកាសពីការបែកបាក់របស់ពួកគេ។

បន្ទាប់ពីពេលនោះមកនាង Kabaeva បានបង្ហាញខ្លួនជារឿយៗដោយមានពាក់ចិញ្ចៀន ដែលមើលទៅជាក់ស្តែងគឺជាចិញ្ចៀនអាពាហ៍ពិពាហ៍។

រុស្ស៊ីបច្ចុប្បន្នគឺមិនទាន់មានជំទាវទីមួយជាផ្លូវការនៅឡើយទេ។

លោកពូទីនកាលពីថ្ងៃអាទិត្យបានជាប់ឆ្នោតអាណត្តិទី៤ របស់ខ្លួន ដែលមានរយៈពេលកាន់អំណាច ៦ ឆ្នាំជាបន្តទៀត បន្ទាប់ពីទទួលបានសំឡេងគាំទ្រជាង ៧៦ ភាគរយ៕

 

adverise with khmeread