បង្គន់ឆ្លាត ជុះរួច លែងខ្វល់រឿងក្លិន ឬលាងសម្អាត ... ព្រោះវាចេះទាល់តែមែនទែន រកលេខដាក់គ្មាន

បន្ទប់ទឹក គឺជាកន្លែងមួយ ដែលបច្ចេកវិជ្ជាមិនមានភាពជោគជ័យលើពួកវាទេ ប៉ុន្ដែជាមួយនឹងបង្គន់ឆ្លាតរបស់ជប៉ុនមួយនេះកំពុងល្បីពេញពិភពលោក។ ហើយប្រសិនបើអ្នកឆ្ងល់ថាហេតុអ្វីបានជាបង្គន់ឆ្លាតនេះល្បី បន្ទាប់មកអ្នកអាចសាកល្បងជាមួយនឹងបង្គន់ Toto Neorest NX2 នេះបាន។

តាមពិតទៅវាមិនមែនជាបង្គន់ ដែលគ្រាន់តែបត់ជើងហើយ គឺហើយនោះទេ។ វាមានប្រព័ន្ធលើកដាក់ដោយស្វ័យប្រវត្តិកន្លែងចានអង្គុយ ហើយប្រសិនបើអ្នកប្រើប្រាស់កម្មវិធីរបស់វា បង្គន់នោះអាចសម្ងួតកន្លែងអង្គុយរបស់អ្នកបានទៀតផង។ ដូច្នេះអ្នកមិនត្រូវការក្រដាសជូតដោយខ្លួនអ្នកនោះទេ នៅពេលអ្នកអង្គុយលើវា។

អ្នកមិនត្រូវការថ្នាំកម្ចាត់ក្លិនអាក្រក់ និងបាញ់វាជុំវិញបង្គន់ទេ Toto Neorest NX2 មានមុខងារបន្សុទ្ធក្លិនដោយខ្លួនវា។ លើសពីនោះបង្គន់នេះ មិនត្រូវការអ្នកលាងបង្គន់ទេ ដោយសារតែវាចេះលាងសម្អាតដោយខ្លួនវាហើយ។

ស្ដាប់មើលទៅវាដូចជាកំពូលបង្គន់ដ៏ឆ្លាតវៃមួយ ប៉ុន្ដែមិនមែនតម្លៃថោកនោះទេ តម្លៃរបស់វា គឺ ១១.០០០ ដុល្លារឯណោះ ហើយវានឹងដាក់ក្នុងទីផ្សារអាមេរិកនារដូវក្ដៅខាងមុខនេះ៕

adverise with khmeread
Loading ad ...