adverise with khmeread Gallery 1443562196 mouse

របៀប​កម្ចាត់​កណ្តុរ​កុំឱ្យ​មាន​តទៅទៀត​តាមបែប​ធម្មជាតិ​!

​    ​កណ្តុរ​បង្កបញ្ហា​ច្រើន និង​បន្សល់ទុក​នូវ​ទឹកនោម លាមក និង​ចៃ​អម្បាត​គ្រប់កន្លែង​ដែល​វា​ទៅ​។ មួយវិញទៀត វា​បាន​បង្ក​ឱ្យ​រីក​រាលដាល​ជំងឺ​ជាច្រើន​។ កណ្តុរ​កើតមាន​ទាំង​នៅ​ជនបទនិង​ទីក្រុង​។ គ្មាន​នរណាម្នាក់​ចូលចិត្ត​វា​នោះទេ ព្រោះ​វា​បំផ្លាញ​គ្រឿង​សង្ហា​រឹម សម្លៀកបំពាក់ និង​កកេរ​ខ្សែភ្លើង និង​ចំណីអាហារ​។ លើសពីនេះ​ទៀត វា​បន្លាច​យើង​គ្រប់គ្នា និង​ពាំ​នាំមក​ជាមួយ​នូវ​ជំងឺ​ចម្រុះ​មុខ ដែល​អាច​ចម្លង​មកដល់​មនុស្ស​។ បញ្ហា​មួយទៀត​គឺថា​វា​រត់លឿន​ខ្លាំងណាស់​មិនអាច​ចាប់​ទាន់​នោះទេ​។

​      វិធី​កម្ចាត់​កណ្តុរ​បច្ចុប្បន្ន​គឺ​បិទ​រន្ធ​របស់​វា និង​ដាក់​អង្គប់​ឬ​ដាក់​កាវ​ស្អិត​។ ប៉ុន្តែ​គេ​មាន​វិធី​កម្ចាត់​កណ្តុរ​តាមបែប​ធម្មជាតិ​ដោយ​ប្រើ​វិធីសាស្ត្រ​ដូច​បាន​រៀបរាប់​ខាងក្រោម​។     ​

​    ​* វិធីសាស្ត្រ​ទី​១៖
​    ​ភេសជ្ជៈ​ទូទៅ​អាច​ប្រើ​បាន​សម្រាប់​សម្លាប់សត្វ​កណ្តុរ​។ ដោយសារ​ភេសជ្ជៈ​អាចធ្វើឱ្យ​កណ្តុរ​ភើ តែ​ធម្មជាតិ​បានដាក់​ទោស​សត្វ​នេះ​មិនឱ្យ​ចេះ​ភើ​នោះទេ ដូច្នេះ​កណ្តុរ​នឹង​ងាប់​ដោយ​ស្វ័យប្រវត្តិ​ពេល​ប៉ះ​ជាមួយ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។

​    ​អ្នក​អាច​ប្រើ​វិធីសាស្ត្រ​នេះ ដោយ​ចាក់​ភេសជ្ជៈ​ចូលក្នុង​អាហារ​មួយ​ចាន រួច​ទុកចោល​នៅ​កន្លែង​ដែល​កណ្តុរ​ឧស្សាហ៍​បង្ហាញខ្លួន​។ ទុកចោល​មួយ​យប់ ព្រឹក​ឡើងក​ណ្តុ​រងាប់​ប្រៀត​។

​    ​* វិធីសាស្ត្រ​ទី​២៖
​    ​ផ្សំ​ចូលគ្នា​រវាង​ថ្នាំ​បំពោក​សម្រាប់​អប​ឆ្អឹង​ហៅថា Plaster of Paris ម្សៅ​មី និង​អំបិល​មួយ​ស្លាបព្រា​បាយ​។ ដាក់​របស់​ផ្សំ​ទាំងបី​ចូលក្នុង​អាហារ​បោះចោល រួច​ទុក​នៅក្បែរ​ច្រកចូល​របស់​កណ្តុរ​។ ហើយ​កុំ​ភ្លេច​ដាក់​ទឹក​មួយ​ចាន​ក្បែរ​នោះ ព្រោះ​កណ្តុរ​នឹង​ស្រេកទឹក បន្ទាប់ពី​ស៊ី​របស់​លាយ​ដែល​ស្ងួត​ទាំងបី​ខាងលើ​។ កណ្តុរ​នឹង​ងាប់​បន្ទាប់ពី​ផឹកទឹក ព្រោះ​របស់​លាយ​ទាំងបី​នឹង​រឹង​កក​ធ្វើឱ្យ​ស្ទះដង្ហើម​វា​។

​    ​* វិធីសាស្ត្រ​ទី ៣៖
​    ​ម្សៅ​សូកូឡា​គឺជា​អន្ទាក់​ដ៏​អស្ចារ្យ​ព្រោះ​វា​ទាក់ទាញ​កណ្តុរ​។ លាយ​ម្សៅ​បំពោក​ឆ្អឹង​ជាមួយ​ម្សៅ​សូកូឡា​នៅក្នុង​ចានគោម​មួយ ហើយ​ទុក​វា​នៅក្រៅ​ផ្ទះ​។ ដាក់​ទឹក​មួយ​ចាន​នៅក្បែរនោះ​។ ស្រដៀង​នឹង​វិធីសាស្ត្រ​ទី ២ ដែរ នៅពេល​កណ្តុរ​ផឹកទឹក គ្រឿងផ្សំ​នេះ​នឹង​រីកធំឡើង​នៅក្នុង​ខ្លួន​វា ហើយ​កណ្តុរ​នឹង​ងាប់​។

​    ​* វិធីសាស្ត្រ​ទី​៤៖
​    ​ការដែល​មាន​ឆ្មា​ឬ​ឆ្កែ​គឺជា​វិធី​ល្អ​បំផុត​ដើម្បី​បន្លាច និង​បំបាត់​កណ្តុរ​នៅ​ជុំវិញ​ផ្ទះ​។ ឆ្មា​ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកប្រមាញ់​កណ្តុរ​ដ៏​ស្ទាត់ជំនាញ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់