ខណៈដែលពេជ្រជាវត្ថុមានតម្លៃដ៏កម្រមិនងាយរកបានលើផែនដី មានភពមួយចំនួនភ្លៀងធ្លាក់សុទ្ធតែគ្រាប់ពេជ្រ

ពេជ្រក្រៅផែនដី គឺកកើតឡើងខាងក្រៅបរិយាកាស។ អ្នកវិទ្យាសាស្រ្តទស្សន៍ទាយថា មានភ្លៀងពេជ្រនៅលើភពមួយចំនួន។

ពេជ្រ គឺជារបស់កម្រនៅលើចក្រវាលនេះ ហើយវាកកើតឡើងដោយសម្ពាធ កម្ដៅ និងកាបូនរបស់ចក្រវាលរបស់ពួកយើង។ តើពេជ្រដ៏ធំអាចកកើតនៅលើភពផ្សេងដែរឬទេ?

ដោយពេជ្រ គឺជាទម្រង់មួយនៃភពឧស្ម័នយក្ស ដូចជាភពព្រហស្បតិ៍ និងភពសៅរ៍ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តរកឃើញថា ភ្លៀងពេជ្រ គឺមាននៅលើភព ណិបទូន និង អ៊ុយរ៉ាណូស ដែរ។

បរិយាកាសទឹកកកយក្សលើភពទាំងនេះផ្ទុកនូវអ៊ីដ្រូសែន និងមេតាន នៅពេលមានរន្ធះបាញ់ វាបំលែងមេតានទៅជាអ៊ីដ្រូសែនសុទ្ធ និងកាបូន ហើយពពកនៃកាបូនទាំងនេះផ្គុំគ្នាក្លាយជាទៅធ្យូងថ្មម្យ៉ាងដែលគេយកទៅធ្វើជាដៃខ្មៅសរសេរ។ ហើយសម្ពាធខ្លាំងនៃភពទាំងនោះបានប្រែក្លាយធ្យូងនោះទៅជាពេជ្រ។

ដោយសារតែផលប៉ពាល់របស់ទំនាញ ពេជ្រធ្លាក់ទៅក្នុងស្នូលរបស់ភពទាំងនោះ។

អ្នកស្រាវជ្រាវបានង្កើតឡើងវិញនូវស្ថានភាពបែបនេះនាពេលបច្ចុប្បន្ននៅលើភពផែនដីក្នុងមន្ទីរពិសោធន៍។ ហើយវាពិតជាអាចបង្កើតភ្លៀងពេជ្របានដោយជោគជ័យមែន។ ហើយវាមិនមែនជាលើដំបូងទេ ដែលគេរកឃើញពេជ្រនៅក្រៅភពផែនដី៕

adverise with khmeread