adverise with khmeread 1

Koscielny៖ Barcelona មាន​ក្រុម​ដ៏​អស្ចារ្យ​ក្នុង​លោក​ប៉ុន្តែ​យើង​អាច​បំបាក់​ពួកគេ​បាន​

​ខ្សែការពារ​កាំភ្លើង​ធំ Arsenal កីឡាករ Laurent Koscielny មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា គាត់​និង​មិត្ត​រួម​ក្រុម​មាន​សមត្ថភាព​ដើម្បី​បញ្ឈប់​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​នៅពេលដែល​ពួកគេ​ប្រឈមមុខ​ដាក់គ្នា​ក្នុង​យប់​ថ្ងៃ​អង្គារ​នេះ​។​

Arsenal នឹងត្រូវ​បើកទ្វារ​កីឡាដ្ឋាន Emirates ទទួល​ស្វាគមន៍​ក្រុម​ខ្លាំង Barcelona ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ ជើង​ទីមួយ​នៃ​ក្របខ័ណ្ឌ Champions League ក្នុង​យប់​ថ្ងៃ​អង្គារ​នេះ ដោយ​ដឹងថា​ពួកគេ​នឹង​ប្រឈម​នឹង​ប្រព័ន្ធ​ប្រយុទ្ធ​ដ៏​ល្អ​របស់​ពិភពលោក​។​

​គិត​ត្រឹមតែ​កីឡាករ Luis Suarez, Lionel Messi និង Neymar ពួកគេ​រក​គ្រាប់​បាល់​បាន ៩១ គ្រាប់​ទៅហើយ​ក្នុងការ​ប្រកួតប្រជែង​ទាំងអស់​ក្នុង​រដូវ​កាល​នេះ​។​

​ប៉ុន្តែ​បើទោះជា​អ្នក​ទាំងបី​មាន​តែម​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​យ៉ាងនេះ​ក្តី ក៏ Koscielny នៅតែ​ជឿជាក់ថា គាត់​នឹង​ព្យាយាម​បិទ​មិន​ឲ្យ MSN លេង​បាន​សេរី​ទាំងពីរ​ជើង​ឡើយ​។​

​គាត់​បាន​ប្រាប់​កម្មវិធី Telefoot របស់​ទូរទស្សន៍​បារាំង​ថា "​បើ​យើង​មើល​ត្រឹមតែ​ស្ថិតិ​របស់​ពួកគេ យើង​ឃើញថា ពួកគេ​មាន​ក្រុម​ដ៏​ល្អ​នៅក្នុង​ទ្វីបអឺរ៉ុប​ឬ​សូម្បី​ពិភពលោក​។ អ្នក​ត្រូវតែ​រីករាយ​ចំពោះ​ខ្លួនឯង និង​ផ្តល់​សមត្ថភាព ១០០% ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​"​។​

​នៅពេល​ត្រូវបាន​សួរ​អំពី​លទ្ធភាព​យកឈ្នះ Barcelona រូបគេ​បាន​ឆ្លើយថា "​ពិតណាស់ វា​អាចទៅរួច​! យើង​មាន​អ្នកចាំទី​ដ៏​អស្ចារ្យ និង​ក្រៅពីនេះ​នៅពេលដែល​អ្នក​និយាយ​អំពី​ការការពារ វា​មិនមែន​តែ​ខ្សែការពារ​ទាំង​បួន​នោះទេ​។ ក្រុម​ទាំងមូល​ត្រូវតែ​ត​ភ្ជាប់​គ្នា​រវាង​ខ្សែ​ទាំងអស់​"​។​

"​ប្រសិនបើ​យើង​មាន​សមត្ថភាព​លេង​ខាងក្រោម ដឹង​ពី​វិធី​បិទ​ជុំគ្នា និង​បន្ទាប់មក​វាយបក​ពួកគេ យើង​មានឱកាស​ទទួលបាន​ល​ទ្ធ​ផល​ល្អ​ពេល​ប៉ះ Barca"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់