លាន់សំឡេងចម្លែកក្នុងជញ្ជាំង ភ័យពេកហៅក្រុមសង្គ្រោះមកទម្លុះជញ្ជាំង ឃើញពស់ថ្លាន់យក្ស

ពស់ថ្លាន់ដ៏ធំប្រវែង ៤,៥ម៉ែត្រមួយក្បាល ត្រូវបានរកឃើញកំពុងលាក់ខ្លួននៅក្នុងជញ្ជាំងបន្ទប់ទទួលភ្ញៀវរបស់បុរសម្នាក់។

លោក Somchai Subdang វ័យ ៤៥ឆ្នាំ កំពុងអង្គុយមើលទូរទស្សន៍ ពេលដែលគាត់បានឮសំឡេងចម្លែកបន្លឺចេញពីក្រោយជញ្ជាំងកុងប្លាកេ។

គាត់បានអឹបត្រចៀកស្តាប់ជញ្ជាំង ហើយលោតកញ្ឆេងទាំងភ័យខ្លាច ពេលដែលគាត់ឮសំឡេងសត្វល្មូនដ៏កាចសាហាវ នៅឯផ្ទះរបស់គាត់ក្នុងទីក្រុងបាងកក ប្រទេសថៃ។

ភ្លាមៗលោក Somchai បានហៅក្រុមសង្គ្រោះបន្ទាន់ ដែលបានប្រើប្រាស់ញញួរដើម្បីបំបែកជញ្ជាំង ដែលសត្វល្មូនយក្សមួយក្បាលនេះត្រូវបានប្រទះឃើញ។

បុរសរូបនេះបាននិយាយថា "ខ្ញុំមិនខ្លាចអីឡើយចំពោះពស់ថ្លាន់មួយនេះ ពេលដែលវាជាប់នៅក្នុងជញ្ញាំង ប៉ុន្តែវាអាចនឹងគួរឱ្យភ័យរន្ធត់ខ្លាំង ប្រសិនបើវាឡើងទៅលើពិដាន បន្ទាប់មកធ្លាក់មកលើខ្ញុំ។ ខ្ញុំពិតជាខកចិត្តដែលខ្ញុំនឹងត្រូវជួសជុលផ្ទះឥឡូវនេះ។ ប៉ុន្តែរឿងនោះពិតជាប្រសើរជាជាងមានពស់មួយក្បាលលាក់ខ្លួននៅក្នុងផ្ទះ"។

ពស់ថ្លាន់មួយក្បាលនេះត្រូវបានដាក់ចូលទៅក្នុងបាវ ហើយត្រូវបញ្ជូនបន្តឱ្យបុគ្គលិកសត្វព្រៃ ដែលបានលែងវាត្រឡប់ចូលទៅក្នុងព្រៃវិញ៕

adverise with khmeread