ចង់លាងគ្រឿងមាសប្រាក់ឱ្យភ្លឺ កុំទាន់អាលទៅរកជាងមាសឱ្យលាង គេមានល្បិចដែលមិនចង់ប្រាប់យើងឱ្យដឹង

លើកក្រោយប្រសិនបើគ្រឿងអលង្ការមាសឬប្រាក់របស់លោកអ្នកចាប់ផ្តើមអាប់រស្មី កុំទាន់អាលយកទៅឱ្យជាងមាសលាងសម្អាត នាំតែខាតពេល ខាតលុយបន្ថែមទេ។ អនុវត្តតាមវិធីខាងក្រោម លោកអ្នកអាចលាងសម្អាតវាឱ្យភ្លឺដូចថ្មីយ៉ាងអ៊ីចឹង។

* អ្វីដែលត្រូវមាន
១. ម្សៅ Baking Soda
២. ទឹកសាប៊ូលាងចាន
៣. ក្រដាសអាលុយមីញ៉ូម
៤. ទឹកក្តៅ
៥. ទឹកត្រជាក់

* វិធីធ្វើ
ដាក់ក្រដាសអាលុយមីញ៉ូមទ្រាប់បាតចានមួយ ហើយចាក់ទឹកក្តៅឱ្យពេញ រួចចាក់ម្សៅ Baking Soda ចូល ១ ឬ ២ ស្លាបព្រា ហើយចាក់ទឹកសាប៊ូលាងចានចូល១ស្លាបព្រា ហើយកូរឱ្យសព្វ។

បន្ទាប់មកត្រាំគ្រឿងអលង្ការចូលក្នុងទឹកនោះ ១០ ទៅ ១៥ នាទី សឹមយកច្រាស់ដុសធ្មេញមកលាងសម្អាតតិចៗ។ ហើយយកគ្រឿងមាសប្រាក់នោះទៅលាងសម្អាតជាមួយទឹកត្រជាក់ជាការស្រេច៕

adverise with khmeread