ក្រុមហ៊ុនអាមេរិកមួយអះអាងថា អាចរក្សាទុកខួរក្បាលទុកប្រើនៅពេលអនាគតបាន ប៉ុន្ដែរឿងដំបូងគឺពួកគេត្រូវសម្លាប់អ្នកចោលសិន!

ដោយគ្រាន់តែរាងកាយរបស់អ្នកស្លាប់ មិនមានន័យថាការចងចាំរបស់អ្នកស្លាប់ទៅដែរនោះទេ។ យ៉ាងហោចណាស់ក្រុមហ៊ុន Nectome មានមូលដ្ឋាននៅរដ្ឋ California អះអាងថាអាចរក្សាខួរក្បាលរបស់អតិថិជនរបស់ខ្លួនទុកប្រើនាពេលអនាគតបាន នៅពេលបច្ចេកវិជ្ជានឹងអនុញ្ញាតព័ត៌មានផ្ទុកក្នុងខួរក្បាលផ្ទេរវាទៅក្នុងកុំព្យូទ័របាន។

ក្រុមហ៊ុន Nectome អះអាងថា ថ្ងៃណាមួយយើងនឹងអាចរក្សាសរសៃប្រសាទខួរក្បាល ដូច្នេះពួកគេនឹងស្ថាបនាការចងចាំរបស់មនុស្សម្នាក់ បន្ទាប់ពីពួកគេស្លាប់ទៅ។ នៅថ្ងៃនោះ គឺជាថ្ងៃដ៏យូរអង្វែង ប៉ុន្ដែក្រុមហ៊ុន Nectome នឹងផ្ដល់សេវារក្សាខួរក្បាល រហូតទាល់តែបច្ចេកវិជ្ជានោះកើតមានឡើង។ ហើយពួកគេអាចនឹងក្លាយជាក្រុមហ៊ុនដំបូង ដែលនាំជីវិតមនុស្សទៅជាកម្មវិធីកុំព្យូទ័រ ឬក៏អ្វីផ្សេងច្រើនជាងនេះ។

លោក Robert McIntyrehe សហស្ថាបនិកក្រុមហ៊ុននិយាយថា សេវានេះផ្ដល់សម្រាប់អតិថិជន ដែលស្លាប់ ១០០ ភាគរយ មានន័យថាដើម្បីរក្សាខួរក្បាលតម្រូវឱ្យពួកគេស្លាប់ ដូច្នេះពួកគេអាចយកខួរក្បាលនោះត្រាំនឹងសារធាតុគីមី នៅពេលវានៅស្រស់ៗ។ ហើយវា គឺជាវិធីសាស្រ្តដើម្បីរក្សាទុកខួរក្បាលទុកប្រើនាពេលអនាគត នៅពេលណាដែរបច្ចេកវិជ្ជានាំជីវិតត្រឡប់ឡើងវិញមកដល់។

គួរឱ្យភ្ញាក់ផ្អើលនោះ តម្លៃនៃការធ្វើបែបនេះ គឺ ១ ម៉ឺនដុល្លារ ហើយមានមនុស្ស ២៥ នាក់ហើយដែលបានដាក់ពាក្យសម្រាប់សេវាមួយនេះ៕

adverise with khmeread