ប៉ូលិសខណ្ឌឫស្សីកែវចាប់ខ្លួនមនុស្ស២នាក់ពីបទប៉ុនប៉ងលួច

​ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌឫស្សីកែវបាន បង្រ្កាបជាក់ស្តែងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ នៅចំណុចផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ល្បាតត្រួតពិនិត្យឈានដល់ឃាត់ខ្លួនជនសង្ស័យ ០២ នាក់។

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ១-ឈ្មោះ ម៉ៅ ​សុភា ហៅ ភា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅ មិនប្រាកដ មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល០៣ខែ)
និង២-ឈ្មោះ ថា ​ប្រុស ហៅ​ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅ មិនពិតប្រាកដ ​មុខរបរមិនពិតប្រាកដ (ធ្លាប់ប្រើប្រាស់ថ្នាំញៀនរយៈពេល០២ខែ)​។

​សម្ភារៈដកហូតរួមមាន៖​ ១- ម៉ូតូ០១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ យ ០៣៩៧ សម្រាប់ជិះធ្វើសកម្មភាព, ២-ដែកលួសកែច្នៃ ០៤ កំណាត់សម្រាប់ឆ្កឹះសោទ្វារផ្ទះ, ៣- កូនកាំបិតអូតូម៉ាតិចចុងស្រួច០១​, ដែកឆាបចំនួន០១ ដែកទួណឺវីសចំនួន០១ និង​៤-ក្រាមសថ្លាមួយថង់តូច​​​។

​ប៉ូលិសផ្នែកជំនាញខណ្ឌ បានសាកសួរយកចម្លើយនិង ស្រាវជ្រាវរកបទល្មើសកន្លងមក កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី៕

 

adverise with khmeread