ជាគូព្រេងទេវតាចារទុកមុន? រៀបការរួច៥ឆ្នាំ ឆែកមើលរូបថតចាស់ៗឃើញជួបគ្នាដោយចៃដន្យកាលពីឆ្នាំ ២០០០

គូស្នេហ៍មួយគូមកពីប្រទេសចិន ដែលបានស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍រយៈពេលប្រាំឆ្នាំកន្លងមកហើយនោះ កាលពីពេលថ្មីៗនេះបានរកឃើញថា ពួកគេធ្លាប់បានជួបគ្នាដោយចៃដន្យជិតពីរទសវត្សរ៍មុន ហើយវាគឺជារូបថតអនុស្សាវរីយ៍ចាស់ៗមួយ ដែលបានបង្ហាញឱ្យឃើញពីផ្នែកមួយនេះនៃដំណាលរឿងស្នេហ៍ដ៏ផ្អែមល្ហែមរបស់ពួកគេ។

ពួកគេបានបង្ហាញខ្លួននៅក្នុងរូបថតដូចគ្នាមួយដោយមិនបានចាប់ភ្លឹកពីគ្នាទៅវិញទៅមកនោះឡើយ ដែលកើតឡើងកាលពី ១៨ឆ្នាំមុន។

ប្តីប្រពន្ធមកពីទីក្រុងចេងទូ ទាំងពីរនេះពិតជានិយាយមិនចេញនោះឡើយ ពេលដែលពួកគេបានរកឃើញថា ពួកគេទាំងពីរបានទៅលេងកម្សាន្តនៅទីលាន May Fourth Square ស្ថិតក្នុងតំបន់ទីក្រុងឆ្នេរសមុទ្រស៊ីងដា នៅពេលដំណាលគ្នាក្នុងខែកក្កដា ឆ្នាំ ២០០០។

ពួកគេគឺជាមនុស្សមិនស្គាល់គ្នានៅអំឡុងពេលនោះ ហើយលោក Ye បានស្ថិតក្នុងថ្ងៃឈប់សម្រាក និងធ្វើដំណើរកម្សាន្តនៅទីនោះជាមួយនឹងក្រុមអ្នកទេសចរមួយហ្វូង។ នេះបើយោងតាមសេចក្តីរាយការណ៍ក្នុងតំបន់។ អនាគតភរិយារបស់គាត់ Xue បាននៅទីនោះជាមួយម្តាយរបស់នាងដែរ៕

adverise with khmeread