adverise with khmeread Index1

ជនសង្ស័យ​កាត់​សោរ​ផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​ដេញចាប់បាន​

     ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​កាត់​សោរ​ចូលក្នុង​ផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​ដឹង​ទាន់​ស្រែក​ឆោឡោ​ដេញចាប់បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់អោយ​សមត្ថកិច្ច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៣ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វត្ត​ស្រះចក សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

   ប្រភពព័ត៌មាន​ពី​នារី​ជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​នាង​បានឮ​សម្លេង​កាត់​សោ​ផ្ទះ រួច​ក៏​ចុះមក​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចូលដល់​ក្នុងផ្ទះ​បំណង​លួច​ទ្រព្យសម្បត្តិ​ក៏បាន​ស្រែក​ឆោឡោឡើង ។​

     ពេលនោះ​ជនសង្ស័យ​ព្យាយាម​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ហើយក៏​ឆែកឆេរ​ឃើញ​នូវ​វត្ថុតាង​ធ្វើ​សកម្មភាព​មួយចំនួន​ផងដែរ​។​ភ្លាមៗ​នោះគេ​នៅ​មិនទាន់​ស្គាល់ឈ្មោះ​ជនសង្ស័យ​នៅឡើយ​។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ជនសង្ស័យ​ទៅ​បុ​ស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក​ដើម្បី​ធ្វើការ​សួរនាំ ចំណែក​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដើម្បីអោយ​សមត្ថកិច្ច​ចាត់កា​រ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់