នាយ វីតាមីន​សេ «ខ្ញុំ​ចង់​នៅរស់ មិនទាន់​ចង់ទៅ​ណា​ទេ ហើយ​ខ្ញុំ​ចង់​មើលថែ​ប្រពន្ធ​កូន និងចៅៗឱ្យមាន​សេចក្ដីសុខ»

​ភ្នំពេញ ៖ អ្នកនាង ប៉េងប៉ោងបាននិយាយថា «ពាក្យសម្ដី​ប៉ុន្មាន​ម៉ាត់​នេះ​បានធ្វើ​ឱ្យ​ក្រុមគ្រួសារ​នាយ វីតាមីន​សេ ទាំងមូល​មាន​អារម្មណ៍​ក្ដុកក្ដួល និង​ស្រណោះ​ដល់​នាយ​យ៉ាងខ្លាំង​តែ​មិនដឹង​ធ្វើយ៉ាងណា ព្រោះ​ក្រុមគ្រួសារ​បាន​ព្យាយាម​អស់​លទ្ធភាព​ទៅហើយ ក្នុងការ​ស្វែងរក​មន្ទី​រ​ពេទ្យល្អៗ ទាំង​ក្នុង ​និង​ក្រៅប្រទេស​ដើម្បី​ព្យាបាល​ជំងឺ»។

​ស្ថានភាព​ជំងឺ​លោក មាស សាមឿន ហៅ​នាយ វីតាមីន​សេ កាន់តែ​ធ្លាក់​ដុនដាប​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មិនបាន​ប្រសើរ​អ្វី​ឡើយ ជាហេតុ​ធ្វើ​ឱ្យ​តារា​កំប្លែង​រូបនេះ​ពោល​ពាក្យ​យ៉ាង​សង្វេគ​ ប៉ុន្មាន​ម៉ាត់​ទៅកាន់​ប្រពន្ធ​កូន និងចៅៗថា «​ខ្ញុំ​ចង់​នៅរស់ មិនទាន់​ចង់ទៅ​ណា​ទេ ហើយ​ខ្ញុំ​ចង់​មើលថែ​ប្រពន្ធ​កូន និងចៅៗឱ្យមាន​សេចក្ដីសុខ»។

​អ្នកនាង​បន្តថា «ឥឡូវនេះ​ជំងឺ​លោកប៉ា កាន់តែ​ទ្រុឌទ្រោម​ជាង​មុន ក្រោយពី​មេរោគ​ដុំ​សាច់​កាន់តែ​រីក​រាលដាល ហើយ​ខាង​គ្រូពេទ្យ​ទាំង​ថៃ និង​កម្ពុជា​សុទ្ធតែ​ផ្ដល់​ចម្លើយ​ដូចគ្នា ថា​ជំងឺ​នេះ​កាន់តែ​វិ​វ​ឌ្ឍ​ទៅមុខ ទើប​ខ្ញុំ​និង​ក្រុមគ្រួសារ​ទុក​គាត់​ព្យាបាល​នៅក្នុង​ស្រុក​វិញ ព្រោះ​គាត់​មិនអាច​ធ្វើដំណើរ​ចុះឡើង​ទៅ​ព្យាបាល​នៅ​ថៃ​បាន​ទៀត​ទេ»​៕

adverise with khmeread