បើកឡានបែនមិនពាក់ខ្សែក្រវ៉ាត់បុកបង្កាន់ស្ពានធ្លាក់តៃកុងមកក្រោមរបួសធ្ងន់

​កណ្តាល​ ៖ មាន​រថយន្ត​មួយគ្រឿង​ម៉ាក ​Hyundai ​ប្រភេទ បែនបើកបរ​លើ​ស្ពាន​ព្រែក​ក្តាម​បុក​រះ​បង្កាន់ដៃស្ពាន ហើយរ​បើកទ្វារ​រថយន្ត​ខាងឆ្វេង​បណ្តាលអោយ​អ្នកបើក​បរហក់​ចេញពី​ក្នុង​កាប៊ីន ធ្លាក់​ទៅ​ក្រោម​ស្ពាន​រងរបួស​ធ្ងន់នៅ​ថ្ងៃទី២០ ខែមីនា ​ឆ្នាំ២០១៨ ត្រូវបានជួយសង្គ្រោះបន្ទាន់។

​ប៉ូលិសនិយាយថា​ រថយន្តបង្កដោយឯកឯងម៉ាក Hyundai ពណ៌ ស ប្រភេទ បែន ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-0397បើកបរ​ដោយ​ឈ្មោះ ​ហ៊ុន ចាន់ ភេទ​ប្រុស អាយុ២៥ឆ្នាំ​ ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន​ធំ ឃុំ អន្លុងវែង ស្រុក​កណ្តៀង ខេត្ត​ពោធិសាត់ បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច​។

​លុះមកដល់​ចំណុច​បត់​ស្តាំ ផ្លូវបំបែក ក៏បាន​បុក​រះ​បង្កាន់ដៃស្ពាន ហើយរ​បើកទ្វារ​រថយន្ត​ខាងឆ្វេង​បណ្តាលឱ្យ​អ្នកបើក​បរហក់​ចេញពី​ក្នុង​កាប៊ីន ធ្លាក់​ទៅ​ក្រោម​ស្ពាន​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​បានបន្ត​និតិ​វិធី ករណីនេះ​បណ្តាលមកពី​អ្នកបើកបរ ធ្វេសប្រហែស​មិន​ពាក់​ខ្សែក្រវ៉ាត់ សុវត្ថិភាព ក្នុងពេល​បើកបរ​៕

adverise with khmeread