អាក្រក់អាក្រីណាស់! បង្ខំនាងឱ្យអារប្រដាប់ភេទឆាស៊ី

​ភ្នំពេញ​ ៖ ស្ដ្រី​ម្នាក់ ត្រូវបាន​ប្តី​ធ្វើ​ទារុណកម្ម​ផ្លូវភេទ ដោយ​អារ​ប្រដាប់​ភេទ​យក​ទៅ​​ឆា​ឱ្យខ្លួន​ស៊ី និង​ថត​វីដេអូ​ពេល​រួមរ័ក ទ្រាំលែងបាន ក៏​បាន​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច ​ឱ្យ​ចាប់ខ្លួន​​កាលពីថ្ងៃទី២០ មីនា ឆ្នាំ២០១៨​​។

​មន្ត្រីអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យបានឱ្យដឹងថា ក្រោម​បញ្ជា​ពី​លោក​ហែម ដា​រិទ្ធិ​អភិបាលខណ្ឌ​ពោធិ៍​សែនជ័យ បាន​រំដោះ​ស្ត្រី​រងគ្រោះ ចេញពីផ្ទះ នៅ​ចំណុច​ផ្ទះ​ជួល​បន្ទប់​លេខ​៦ ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ផ្លូវ​២០០៤​។

​មន្ត្រីដដែលបន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ​ឡ វ ល ​អាយុ​៣០​ឆ្នាំ និង​ប្តី​ជា​ជនសង្ស័យ​ឈ្មោះ នឹម ឈីន អាយុ​៣៦​ឆ្នាំ​។ ស្ត្រី​រងគ្រោះ​ត្រូវបានមក​ទី​សុវត្ថិភាពនៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​។​

​ស្ត្រី​រងគ្រោះ បាន​និយាយប្រាប់សមត្ថកិច្ចថា ដោយសារ​តែ​ស៊ូទ្រាំ​និង​ទង្វើ​យង់ឃ្នង​របស់​ប្តី​ឥត​ខាន់ស្លា​មិនបាន ពី​ព្រោះ​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ប្តី​ឃោរឃៅ​នេះ​បាន​បង្ខំ​នាង​រួមរ័ក​ម្តងៗ តែងតែ​ថត​ជា​វីដេអូ​ឃ្លីបទុក​ក្នុង​ទូរស័ព្ទ ដោយ​ប្រើ​ក្បាច់​នេះ ក្បាច់​នោះ ធ្វើ​អីចេះ​ធ្វើ​អីចុះ​។ ​ពេល​ខ្លះ​យក​ឡា​ម​មក​អារ​ប្រដាប់ភេទ ឱ្យ​ហូរឈាម និង​នៅ​ពេល​រួមរ័ក​ម្តងៗ​។ នាង​បាន​បន្តថា ដោយ​អត់ទ្រាំ​នឹង​ទង្វើ​របស់​ប្តី​ចិត្ត​ឃោរឃៅ​មិនបាន ក៏​បង្ខំចិត្ត​ប្តឹង​សមត្ថកិច្ច​ឱ្យចាប់ខ្លួន​តែម្តង​។​

​ស្ត្រី​រងគ្រោះ​បន្ត​ថា ប្ដី​ឥត​ខាន់ស្លា​នេះ បាន​បង្ខំ​ឱ្យ​នាង​អារ​ប្រដាប់​ភេទ​របស់​នាង យក​ទៅ​ឆា​ឱ្យ​គេ​ស៊ី ប៉ុន្តែ​ដោយសារ​តែ​ខ្លួន​មិន​ហ៊ាន ទើប​អាច​ត្រឹម​យក​ឡា​ម​អារ​ខាងក្រៅ​បន្ដិចៗ​ឱ្យ​ចេញ​ឈាម​ប៉ុណ្ណោះ ដើម្បីឱ្យគេ​អស់ចិត្ត​៕

adverise with khmeread