adverise with khmeread Index1

បែក​ថ្នាំ​រើស​ដុំថ្ម​គប់​អ្នកដំណើរ​តាមផ្លូវ​សមត្ថកិច្ច​ចុះទៅ​ឃាត់​វាយ​សមត្ថកិច្ច​ជាំភ្នែក​ម្នាក់​

  ភ្នំពេញ ៖ យុវជន​ម្នាក់​បែក​ថ្នាំ​បាន​រើស​ដុំថ្ម​គប់​រថយន្ត ម៉ូតូ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​បង្ក​ការភ្ញាក់ផ្អើល ហើយ​នៅពេល​សមត្ថកិច្ច​ចុះទៅ​ឃាត់​ថែមទាំង​វាយ​សមត្ថកិច្ច​បណ្តាល​ឲ្យ​ខៀវ​ភ្នែក ។​

   ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ខាងលើ​ទំនងជា​បែក​ថ្នាំ​បាន​ដើរ​ស្រែ​ឡូឡា​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម និង​បាន​រើស​ដុំថ្ម​គប់​មកលើ​រថយន្ត ម៉ូតូ និង​អ្នកដំណើរ​តាម​ដងផ្លូវ​បង្ក​ការ​ភ្ញាក់ ផ្អើល​ហើយ​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះមក​អន្តរាគមន៍​។​

  ភ្លាមៗ​នោះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មកដល់​កន្លែង​ដើម្បី​ធ្វើការ​ឃាត់​យុវជន​បែក​ថ្នាំ​ខាងលើ ប៉ុន្តែ​បែរជា​ត្រូវគេ​ប្រតាយប្រតប់​ជាមួយ និង​វាយ​សមត្ថកិច្ច​បណ្តាល​ឲ្យ​ខៀវ​ភ្នែក​ម្នាក់ រួច​ក៏​បង្ខំចិត្ត​ចាប់វាយ​ខ្នោះ ដឹក​តាម​រុ​ឺ​ម៉ក់​ម៉ូតូ​កង់​បី​យកទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​បុ​ស្តិ៍៍​ផ្សារ​ដេប៉ូ​៣ រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់